ភ្ញាក់ផ្អើល! តួក្នុង​រឿងក្បាច់គុនរបស់ Jack Ma មិន​យក​កម្រៃ​ពី​រឿង​ទាំងអស់

  • 2017-11-15 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ខ្នាត​ខ្លី​​ដែល​ជា​ស្នា​ដៃ​ដឹកនាំ​របស់​តារា​សម្ដែង​ Jet Li មាន​ចំណងជើងថា "Gong Shou Dao" បាន​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អ្នក​គាំ​ទ្រ​ច្រើន​មិន​ធម្មតា ដោយ​សារ​តែ​មាន​វត្តមាន​​តារា​សម្ដែង​​ល្បីៗ​ជា​ច្រើន​បាន​ចូល​រួម​​។

តួ​សម្ដែង​ក្នុង​រឿង​ "Gong Shou Dao"

ជាក់ស្ដែង​ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺ​ថា​តារា​សម្ដែង​​ទាំង​អស់​ មិន​ទទួល​​ប្រាក់​កម្រៃ​ពី​រឿង​នេះ​ទេ។ បើ​តាម​សម្ដី​របស់​អ្នក​ដឹកនាំ​រឿង​នេះ​លោកJet Li បាន​និយាយ​ថា៖ “គ្រប់​គ្នា​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​សម្ដែង​នៅ​ក្នុង​រឿង​នេះ​​​ដោយ​មិន​ទទួល​កម្រៃ​អ្វី​ទាំង​អស់ ​ព្រោះ​ពូក​យើង​ចង់​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​របស់​ប្រទេស​ចិន។”

លោក​បាន​បន្ថែម​​ទៀត​ថា៖ “ ខ្ញុំ​បាន​ប្រាប់​តួ​អង្គ​សម្ដែង​ក្នុង​រឿង​នេះ​ទាំង​អស់​ថា​ ហេតុ​ផល​ដែល​ខ្ញុំ​ផលិត​រឿង​នេះ​ឡើង ​គឺ​ដើម្បីរម្លឹក​ដល់​គ្រូ​ក្បាច់​គុន​ Wushu, Taiji និងKung Fu”។

គួរ​រម្លឹក​ដែរ​ថា​ រឿង​ភាគ​ខ្លី​​ដែល​មាន​រយៈ​ពេល​ត្រឹម​តែ​២២​នាទី​នេះ ចូលរួម​សម្ដែង​ដោយ​មហា​សេដ្ឋី​ចិន Jack Ma ដែល​ដើរ​តួ​ជា​គ្រូ​ក្បាច់​គុន​Taiji និង​ត្រូវ​ប្រកួត​គ្នា​ជាមួយ​តារា​សម្ដែង​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ដូច​ជា​លោក Donnie Yen, Wu Jing, Tony Jaa, Jacky Heung, Asashoryu Akinori, Zou Shiming, Natasha Liu និងតារា​សម្ដែង​ និង​ជា​អ្នក​ដឹកនាំ​រឿង​នេះ​ផ្ទាល់ Jet Li ផង​ដែរ៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែសម្រួល៖ អន សុភក្ត្រា