អ្នក​លេង​ហ្គេម​កុំព្យូទ័រ​ ​អាច​បន្ថយ​ការ​កើត​ជំងឺ​វង្វេង​ ​ពេល​ចាស់​ទៅ

  • 2017-11-17 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ​របស់​វិទ្យាស្ថាន​សុខភាព​ជាតិ​ ​សហរដ្ឋ​អាមេរិក​លើ​មនុស្ស​ប្រមាណ​ ​២ ៨០០​ ​នាក់​ ​បាន​បង្ហាញ​ថា​ពួក​គេ​មាន​អត្រា​ធ្លាក់​ចុះ​នូវ​ការ​ប្រឈម​ជំងឺ​វង្វេង​ពេល​ចាស់​ប្រមាណ​ ​២៩%​ ​ក្រោយ​ធ្វើ​តេស្ត​សាក​ល្បង​នូវ​លំហាត់​ហ្វឹកហ្វឺន​មួយ​ចំនួន​តាម​ប្រព័ន្ធ​កុំព្យូទ័រ។

រូបតំណាង

លំហាត់​ហ្វឹកហ្វឺន​ខាង​លើ​ ​គឺ​ឲ្យ​អ្នក​ដែល​មក​សាកល្បង​ត្រូវ​នៅ​ពី​មុខ​អេក្រង់​មួយ​ ​ហើយ​ចុច​ទៅ​លើ​វត្ថុ​ដែល​លេច​ចេញ​មក​ ​ពោល​ប្រៀប​បាន​នឹង​ការ​បើក​រថយន្ត​ធន់​ធំ​ ​ហើយ​រក​មើល​ឧបាសក​កើត​មាន​នៅ​ចំពោះ​មុខ​ដូច្នេះ​ដែរ​ ​ហើយ​ចុច​ត្រូវ​កាន់​តែ​ច្រើន​ ​ឧបាសក​កើត​កាន់​តែ​ច្រើន។

ការ​សាកល្បង​ខាង​លើ​នេះ​ ​ក៏​រក​ឃើញ​យ៉ាង​ច្បាស់​ថា​ ​ជួយ​ខួរ​ក្បាល​មនុស្ស​ឲ្យ​មាន​ការ​គិត​ ​វិភាគ​ ​ចង​ចាំ​ ​និង​សម្រេច​ចិត្ត​រហ័ស​ជាង​ពេល​ធម្មតា។

ដោយ​ឡែក​ ​លទ្ធផល​នៃ​ការ​សិក្សា​របស់​វិទ្យាស្ថាន​សុខភាព​ជាតិ​ ​សហរដ្ឋ​អាមេរិក​ ​ខាង​លើ​នេះ​មិន​បាន​ទទួល​ស្គាល់​ពី​សាស្ត្រាចារ្យ​ ​Rob Howard​ ​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​វ័យ​ចំណាស់​នៅ​សកលវិទ្យាល័យ​ ​University College London​ ​ចក្រភព​អង់គ្លេស​នោះ​ទេ។

លោក​សាស្ត្រាចារ្យ​ ​Rob Howard​ ​និយាយ​ថា​ ​"វា​ពិត​ជា​ពិបាក​ទុកចិត្ត​ ​និង​ជឿជាក់​លើ​លទ្ធផល​ដែល​សិក្សា​ពី​ការ​វិវត្តន៍​របស់​មនុស្ស​ដែល​ប្រើ​ពេល​ត្រឹម​ប៉ុន្មាន​ម៉ោង​នោះ” ។ ប៉ុន្តែ​គាត់​ក៏​បញ្ជាក់​ថា​ ​"ការ​សិក្សា​នេះ​គឺ​ពិត​ជា​ពិសេស​ ​ហើយ​វា​ជា​គន្លឹះ​បើក​ផ្លូវ​នៃ​ការ​ស្រាវជ្រាវ​ខួរ​ក្បាល​មនុស្ស​ដ៏​សំខាន់”

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ