ប្រវត្តិ​ស្នេហ៍​​ជួប​ព្យុះ​ភ្លៀង​​កាល​ពីជាង​៧០​ឆ្នាំ​មុន​​របស់​ម្ចាស់​ក្សត្រិយ៍​ ​Elizabeth​

  • 2017-11-19 09:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្សត្រិយ៍​ Elizabeth បាន​​ជួប​ឧបសគ្គ​​ច្រើន​​សម្រាប់​ដើម​​កំណើត​ស្នេហា​របស់​ព្រះ​នាង​ជា​មួយ​​ព្រះ​ស្វាមី​ព្រះ​អង្គ​ Philip​ ក្នុង​នោះ​បណ្ដាញ​សារព័ត៌មាន​រិះ​គន់​ខ្លាំង​ៗ សូម្បី​ព្រះ​មាតា​របស់​ព្រះ​នាង​ក៏​ជំទាស់​ដែរ។​

ម្ចាស់​ក្សត្រិយ៍​ Elizabeth ​នៃ​ចក្រភព​អង់គ្លេស​បាន​ជួប​ព្រះ​អង្គ​ម្ចាស់​ Philip ​ដែល​ជា​ព្រះ​រាជ​បុត្រ​មាន​ខ្សែ​សែស្រឡាយ​ប្រទេស​ក្រិក​ និង​ដាណឺម៉ាក​​​លើក​ទី​១​​ឆ្នាំ​១៩៣៤​ និង​លើក​ទី​២​ឆ្នាំ​១៩៣៧។ ពួក​ព្រះ​អង្គ​​ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​ បើ​គិត​តាម​ញាតិ​វង្ស​តាំង​ពី​ស្តេច Christian IX ​របស់​ប្រទេស​ដាណឺម៉ាក និង​​​ជា​ជីលួត​មួយ​បើ​គិត​តាម​​ម្ចាស់​ក្សត្រិយ៍ Victoria។

ម្ចាស់​ក្សត្រិយ៍​ Elizabeth និង​​ព្រះ​អង្គ​ Philip​

ក្រោយ​​មក​ពួក​ព្រះ​អង្គ​បាន​ជួប​គ្នា​នៅ​មហាវិទ្យាល័យ​ Royal Naval College ​ឆ្នាំ​១៩៣៩​ដែល​នោះ​ម្ចាស់​ក្សត្រិយ៍​ Elizabeth ទើប​ព្រះ​ជន្ម​១៣​វស្សា​ និង​បាន​បន្ទូល​ថា​ ព្រះ​នាង​ស្រលាញ់​ព្រះ​អង្គ​ Philip។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ពួក​ព្រះ​អង្គ​ចាប់​ផ្តើម​ទំនាក់ទំនង​គ្នា​តាម​រយៈ​​ព្រះ​រាជ​លិខិត​​ឆ្លង​ឆ្លើយ។ ពេល​ព្រះ​នាង​មាន​ព្រះ​ជន្ម​២១​វស្សា​ត្រូវ​បាន​ប្រកាស​​ព្រះ​រាជ​ពិធី​ភ្ជាប់​ពាក្យ​ផ្លូវ​ការ​​ថ្ងៃ​ទី​៩​ ខែ​កក្កដា​ ឆ្នាំ​១៩៤៧។

ព្រះ​រាជ​ពិធី​ភ្ជាប់​ពាក្យ​បាន​កើត​មាន​​រឿង​រ៉ាវ​ចម្រូង​ចម្រាស់។ ព្រះ​អង្គ​ម្ចាស់​ Philip ​គ្មាន​​គោល​ជំហរ​ហិរញ្ញវត្ថុ​ និង​​ប្រសូត​នៅ​ក្រៅ​ប្រទេស​​ពោល​គឺ​មិន​មែន​ប្រសូត​នៅ​ចក្រភព​អង់គ្លេស។ ជា​ពិសេស​ព្រះ​មាន​​បង​ប្អូន​ស្រី​​រៀប​ការ​ជា​មួយ​ជន​ជាតិ​អាល្លឺម៉ង់​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ Nazi។ លោក​ស្រី​ Marion Crawford​ បម្រើ​ការ​នៅ​រាជវង្ស​អង់គ្លេស​បាន​សរសេរ​ថា ៖«ទី​ប្រឹក្សា​របស់​ព្រះ​រាជវាំង​មួយ​ចំនួន​គិត​ថា ព្រះ​អង្គ​ Philip មិន​ស័ក្ដិសម​នឹង​ព្រះ​នាង​ Elizabeth ឡើយ។ ព្រះ​អង្គ​​គ្មាន​ផ្ទះ​។ ព្រះ​អង្គ​គ្មាន​នគរ»។ សារព័ត៌មាន​​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​វាយ​ប្រហារ​ពាក់​ព័ន្ធ​នឹង​ដើម​កំណើត​របស់​ព្រះ​អង្គ​Philip​ ដែល​មិន​ស្ថិត​នៅ​ចក្រភព​អង់គ្លេស។

ក្រោយ​មក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាតា​របស់​ព្រះ​នាង​ Elizabeth ​បាន​​ជំទាស់​ និង​បាន​ហៅ​ព្រះ​អង្គ​Philip ​ថា​ជា​ "The Hun"។ ទោះ​បី​ជា​យ៉ាង​ ក្រោយ​មក​ព្រះ​មាតា​របស់​ព្រះ​នាង​បាន​ប្រាប់​​អ្នក​កត់ត្រា​ជីវប្រវត្តិ​ Tim Heald ថា​ ព្រះ​អង្គ​ម្ចាស់​ Philip ​ជា​បុរស​អង់គ្លេស។

មុន​ពេល​រៀប​អភិសេក​ ព្រះ​ម្ចាស់​ Philip បាន​បោះបង់​ចោល​តួនាទី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រាជវង្ស​ក្រិក​ និង​ដាណឺម៉ាក។ ក្រោយ​មក​ព្រះ​អង្គ​​ទទួល​បាន​គោរមងារ​ថា​ Duke of Edinburgh។ ព្រះ​នាង​ Elizabeth និង​ព្រះ​អង្គ​ម្ចាស់​ Philip ​បាន​រៀប​អភិសេក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧​នៅ​ព្រះ​វិហារ​ Westminster Abbey។

ម្ចាស់​ក្សត្រិយ៍​​ Elizabeth និង​ព្រះ​អង្គ​ម្ចាស់​ Philip​ មាន​ព្រះ​រាជបុត្រ​​៤​ព្រះ​អង្គ​គឺ​ព្រះ​រាជ​បុត្រា​ Charles ប្រសូត​ឆ្នាំ​១៩៤៧ ព្រះ​រាជ​បុត្រី​ Anne ប្រសូត​ឆ្នាំ​១៩៥០ ព្រះ​រាជបុត្រា​ Andrew ប្រសូត​ឆ្នាំ​១៩៦០​ និង​ព្រះ​រាជ​បុត្រា​ Edward ប្រសូត​ឆ្នាំ​១៩៦៤។ ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​ជា​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ព្រះ​រាជ​អភិសេក​របស់​ព្រះ​អង្គ​ទាំង​ពីរ។ ដូច្នេះ​បើ​គិត​ទាំង​ទំនាក់ទំនង​មុន​ពេល​រៀប​អភិសេក​គឺ​មាន​រយៈ​ពេល​ប្រហែល​ជា​៨០​ឆ្នាំ​ហើយ៕

ព្រះ​ឆាយាលក្ខណ៍​នៃ​ព្រះ​រាជ​អភិសេក​ដ៏​កម្រ
ព្រះ​ឆាយាលក្ខណ៍​ព្រះ​អង្គទាំង​ពីរ

ឆាយា​លក្ខណ៍​១​សន្លឹក​នេះ​ បង្ហាញ​ពី​​​ស្នេហា​​អមតៈ​របស់​ម្ចាស់​ក្សត្រិយ៍​អង់គ្លេស

ប្រភព៖ news.abs-cbn   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទថ្មី