២០១៧ ពេជ្រ សោភា ឡើងកូដខ្លាំង ធ្វើ Brand Ambassador ផលិតផលជាច្រើន
- 2017-11-20 09:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០១៧ ពេជ្រ សោភា ឡើងកូដខ្លាំង ធ្វើ Brand Ambassador ផលិតផលជាច្រើន
ចន្លោះមិនឃើញ
តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាស ពេជ្រ សោភា ហាក់ដូចកំពុងឡើងកូតនឹងការផ្សព្វផ្សាយពាណិជ្ជកម្មខ្លាំង ដោយនាងធ្វើជាទូតសុឆ្ឆន្ទៈ (Brand Ambassador) ឲ្យផលិតផលជាច្រើនដូចជា ម្សៅដុំស៊ុបខ្នរ ទូរសព្ទ OPPO សាប៊ូកក់សក់សាន់ស៊ីល (Sunsilk) ប្រចាំកម្ពុជា ហើយថ្មីៗនេះនាងបានធ្វើជា Brand Ambassador ឡេលាបខ្លួន Citra ថែមមួយទៀត។
តាមរយៈវីដេអូបែបជាសាច់រឿងខ្លី ដែលបង្ហោះចេញពីផេកហ្វេសប៊ុក Citra Cambodia តារាចម្រៀងរូបនេះ បានសម្ដែងជាមួយកាយវិការក្រមិចក្រមើម រួមជាមួយបទចម្រៀងថ្មីមានចំណងជើងថា “ស្រលាញ់ត្រង់ណា” ផងដែរ។
ចង់ដឹងច្បាស់ មើលវីដេអូខាងក្រោម៖