Jennifer Lawrence ចង់ដកឃ្លាពីការសម្ដែង ក្រោមហេតុផលគួរឱ្យហួសចិត្តមួយ
- 2017-11-27 12:55:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jennifer Lawrence ចង់ដកឃ្លាពីការសម្ដែង ក្រោមហេតុផលគួរឱ្យហួសចិត្តមួយ
ចន្លោះមិនឃើញ
តារាសម្ដែងអាមេរិកនាង Jennifer Lawrence និយាយ ថារូបនាងចង់សម្រាកពីការសម្ដែងភាពយន្តមួយរយៈពេលសិន ហើយចង់ប្រើជីវិតបែបសាមញ្ញនៅក្នុងកសិដ្ឋាន ច្របាច់ទឹកដោះពពែ ។
ក្នុងបទសម្ភាសន៍មួយម្ចាស់ពានរង្វាន់អូស្កាវ័យ ២៧ឆ្នាំ និងជាតារាសម្ដែងស្រីរកចំណូលច្រើនជាងគេក្នុងឆ្នាំ ២០១៥ និង ២០១៦ នាង Jennifer Lawrence និយាយថា បន្ទាប់ពីរយៈពេលប្រាំពីរឆ្នាំនៃការថតរឿងដែលក្នុង១ឆ្នាំជាមធ្យមមាន ៣រឿង នាងបានត្រៀមខ្លួនសម្រាប់ការឈប់សម្រាក ដោយចង់បានកសិដ្ឋានមួយកន្លែងហើយចង់ក្លាយជាអ្នកច្របាច់ទឹកដោះពពែ។
ទន្ទឹមគ្នានេះដែរ Jennifer Lawrence គ្រោងនឹងចំណាយពេលវេលាបន្ថែមទៀតដើម្បីធ្វើការជាមួយនឹង Represent.us ដែលជាអង្គការមួយមានគោលបំណងដើម្បីបញ្ចប់អំពើពុករលួយក្នុងនយោបាយ ខណៈបច្ចុប្បន្ននាងស្ថិតនៅក្នុងក្រុមប្រឹក្សារបស់អង្គការមួយនេះ ៕