ពិព័រណ៌រថយន្ត-ម៉ូតូ Motor Expo នៅថៃឆ្នាំនេះ តិចជាងឆ្នាំមុន
- 2017-11-29 01:45:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៌រថយន្ត-ម៉ូតូ Motor Expo នៅថៃឆ្នាំនេះ តិចជាងឆ្នាំមុន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ពិព័រណ៍រថយន្តខ្នាតអន្តរជាតិ Motor Expo លើកទី ៣៤ នៅប្រទេសថៃ ដែលប្រមូលផ្តុំដោយម៉ាករថយន្តទំនើបជុំវិញពិភពលោក នឹងធ្វើឡើង នៅថ្ងៃទី ៣០ វិច្ឆិកាដល់ថ្ងៃទី ១១ ធ្នូ ខាងមុខ ដោយមានយីហោរថយន្តទំនើបៗ និងម៉ូតូឡូយៗកប់ស៊េរីច្រើនជាង ៤០ ម៉ាកផ្សេងគ្នាចូលរួម។
Motor Expo លើកទី ៣៤ ឆ្នាំ ២០១៧ ធ្វើឡើងក្រោមប្រធានបទថ្មីមួយទៀតគឺ "យានយន្តថ្មី...ធ្វើឲ្យក្តីសុបិន្តដ៏វែងឆ្ងាយអាចក្លាយជាការពិត"។ នេះបើតាមការលើកឡើងរបស់លោក Kwanchai Paphatphong ប្រធានដឹកនាំរៀបចំពិព័រណ៍រថយន្តរបស់ថៃ។
មានក្រុមហ៊ុនរថយន្ត ៣០ និងម៉ូតូទំនើបៗ ១៨ សរុប ៤៨ ម៉ាក នឹងចូលរួមពិព័ណ៌នៅឆ្នាំនេះ។ បើធៀបនឹងឆ្នាំមុន ចំនួនតិចជាងបន្តិច ពោលគឺ Motor Expo 2016 មានយានយន្តសរុបជាង ៥៥ ដោយរថយន្តមានចំនួន ៣៦ ក្រុមហ៊ុន ឯម៉ូតូ ១៩ ម៉ាក។
#ម៉ាករថយន្តទំនើបៗទាំង ៣០ ដែលនឹងបង្ហាញខ្លួនមាន៖
#ដោយឡែកសម្រាប់ម៉ាកម៉ូតូទាំង ១៨ ម៉ាកមាន៖
"កុំភ្លេចតាមដានការផ្សាយផ្ទាល់ពីម៉ាកយានយន្តទំនើបៗកប់ស៊េរីនៅ Motor Expo ពីប្រទេសថៃ លើទំព័រហ្វេសប៊ុក Sabay News Technology ទាំងអស់គ្នា។