ធនាគារ FTB លេងអស់ដៃ ដាក់ Booth ឡើងប៉ុនណាណីស៊ីដាច់គេនៅ DigiteKH ហើយឲ្យប្រូម៉ូសិនទៀត
- 2017-12-02 10:46:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ FTB លេងអស់ដៃ ដាក់ Booth ឡើងប៉ុនណាណីស៊ីដាច់គេនៅ DigiteKH ហើយឲ្យប្រូម៉ូសិនទៀត
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍បច្ចេកវិទ្យាធំចុងឆ្នាំ ២០១៧ DigiteKH បានចាប់ផ្ដើមកាលពីព្រឹកមិញនេះ ដោយមានក្រុមហ៊ុនបច្ចេកវិទ្យាប្រមាណជា ៤០ ក្រុមហ៊ុន ដាក់បង្ហាញផលិតផលអេឡិចត្រូនិក និងសេវាកម្ម ដូចជា ទូរសព្ទ Laptop, drone, Uber, Soyo, iFlix, Sony -ល- ជាមួយនឹងតម្លៃប្រូម៉ូសិន ក្នុងនោះមានក្រុមហ៊ុនលក្ខណៈ Startup ផងដែរ។
ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់ជាងគេក្នុងកម្មវិធីរយៈពេលពីរថ្ងៃ សៅរ៍-អាទិត្យ នេះ គឺដាក់មួយភ្នែកទៅ ឃើញ Booth របស់ធនាគារ FTB តែម្ដង គឺធំជាង Booth គេផ្សេងៗដល់ទៅ ៤-៥ ដងឯណោះ។
មិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ធនាគារធំក្នុងស្រុកមួយនេះ បាននាំយកកម្មវិធី mBanking ដែលជាបច្ចេកវិទ្យាថ្មីរបស់ខ្លួនមកដាក់បង្ហាញឲ្យអ្នកចូលរួមទាំងអស់បានដឹងបានស្គាល់ រួមទាំងសេវាកម្ម Visa CashCard ដែលពិសេសមានតែមួយគត់នៅកម្ពុជា។
FTB mBanking ទើបតែដាក់ឲ្យប្រើប្រាស់ថ្មីៗមែន តែមានមុខងារពិសេសៗយ៉ាងច្រើន ហើយអ្នកប្រើធានាស្រួលចិត្ត ១០០%។ Sabay នឹងចេញផ្សាយលម្អិតពេលក្រោយពីកម្មវិធី mBanking ថ្មីមួយនេះដែលជួយឲ្យវិស័យធនាគារកាន់តែរីកចម្រើន។
ក្រៅពីនេះ FTB ក៏ដាក់បង្ហាញ Visa CashCard (Prepaid Card) ពិសេសរបស់ខ្លួន និងផ្ដល់ប្រូម៉ូសិនពិសេសដល់អ្នកចូលរួម ក្នុងនោះ បើកគណនីសន្សំដោយមិនបាច់តម្កល់លុយបាតកុង (ធម្មតា ត្រូវតម្កល់ ៥០ ដុល្លារ) និងធ្វើ Visa CashCard Silver ដោយមិនគិតថ្លៃកាត (ធម្មតា ៣ ដុល្លារ) និងមិនគិតថ្លៃសេវាពេលបញ្ចូលប្រាក់ក្នុង Visa CashCard Silver (ធម្មតា ២,២៥ ដុល្លារ)។
Visa CashCard របស់ FTB មានលក្ខណៈពិសេស និងមានតែមួយគត់នៅកម្ពុជា។ វាមាន ៣ ពណ៌៖ ប្រាក់ (៥-៥០០ ដុល្លារ) ខៀវ (៥០០-៥០០០ ដុល្លារ) និងមាស (៥០០០ ដុល្លារឡើង)។ កាតទឹកប្រាក់ ពេញនិយមសម្រាប់អ្នកចាយទិញរបស់លើអនឡាញ អ្នករកស៊ីតាមហ្វេសប៊ុកទុកសម្រាប់ Boost ឆូតទិញអីវ៉ាន់តាមហាង ខណៈពណ៌ខៀវ និងមាស ស័ក្ដិសមសម្រាប់អ្នកចូលចិត្តដើរលេងក្រៅប្រទេស។ កាតទាំងនេះ មានសុវត្ថិភាពខ្ពស់ ព្រោះវាគ្មានអ្វីពាក់ព័ន្ធជាមួយ ហើយក៏មិនមែនជាគណនីធនាគារផ្ទាល់របស់អ្នកប្រើឡើយ។ ណាមួយ អត់គិតថ្លៃសេវាប្រចាំឆ្នាំ និងសេវាប្រតិបត្តិការទៀត។
លម្អិតពីលក្ខណៈពិសេសរបស់កាតទាំងនេះ សូមចុចអានអត្ថបទ «ឧស្សាហ៍ឆូតកាតចាយតាមហាង-ទិញអីវ៉ាន់អនឡាញ បើប្រើកាតនេះ អត់គិតថ្លៃសេវាអីទាំងអស់»។
ចង់ដឹងពី Visa CashCard ពិសេសមួយគ្មានពីរ និង mBanking ដែលមានបច្ចេកវិទ្យាថ្មីខុសពីគេ សូមចូលរួមព្រឹត្តិការណ៍ DigiteKH ថ្ងៃអាទិត្យស្អែកនេះ៕