មកដឹងតម្លៃ និងរយៈពេលច្នៃម៉ូដរ៉ូបកូនក្រមុំដ៏ស្រស់ស្អាតរបស់ សុគន្ធ និសា (វីដេអូ)
- 2017-12-04 03:58:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ និងរយៈពេលច្នៃម៉ូដរ៉ូបកូនក្រមុំដ៏ស្រស់ស្អាតរបស់ សុគន្ធ និសា (វីដេអូ)
ចន្លោះមិនឃើញ
ថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ តារាចម្រៀង សុគន្ធ និសា បានស្លៀករ៉ូបរាត្រីសមោសរ ដៃខ្លី លម្អដោយប៉ាក់ឌិនភ្លឺផ្លេក មានកន្ទុយវែងអន្លាយ ក្នុងពិធីកាត់នំ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
បើតាមការបញ្ជាក់របស់ហាងប្រណិតនារី កាត់ដេរ រ៉ូបកូនក្រមុំពណ៌សដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ ប្រើរយៈពេលច្នៃម៉ូដទាំងយប់ទាំងថ្ងៃ ដល់ទៅ៤៥ថ្ងៃ ដោយជាងជំនាញដល់ទៅ១៥នាក់។ អ្វីដែលរឹតតែពិសេសនោះ គឺគ្រប់ក្បាច់រចនាផ្កាភ្ញីធ្វើឡើងយ៉ាងសម្រិតសម្រាំង ដោយដៃទាំងអស់ មិនថាការប៉ាក់ដិន ឬដេរឡើយ។
ចំពោះម៉ូដរូបវិញម្ចាស់ហាងកាត់ដេរប្រាប់ថា ជាម៉ូដរូបបែបស្រទន់ មិនឆើតឆាយ ហើយក៏មិនធម្មតាពេកដែរ រូបនេះមានឈ្មោះថា «ដើម្បីអូន» គឺស័ក្តិសមឥតខ្ចោះនឹងរូបរាង និងអត្តចរិតរបស់តារាស្រី សុគន្ធ និសា ។ ចំពោះតម្លៃវិញ អ្នកស្រីថា ជិតកន្លះម៉ឺនដុល្លារឯណោះ។
ចង់ដឹងថា រូបក្រមុំមួយនេះ ច្នៃពិសេសយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះ៖