Hun Sen Cup ​៖ ​ ឃូន ឡាបូរ៉ាវី ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​យក​ស្បែក​ជើង​មាស

  • 2017-12-08 03:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Hun Sen Cup ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​បាន​បញ្ចប់​ការ​ប្រកួត​ជើង​ទី​១​ហើយ ​ដែល​ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ បឹង​កេត១-០ ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ២-២ ​អគ្គិសនី​កម្ពុជា។

ងាក​មក​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​វិញ ​ឃូន ឡាបូរ៉ាវី ​ជា​កីឡាករ​ម្នាក់​ដែល​កំពុង​ប្រជែង​ជាមួយ​កីឡាករ សៅ អ៊ុក ​របស់​ខេត្ត​ព្រៃវែង ដោយ​មាន​១៤​គ្រាប់​ដូច​គ្នា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ខ្សែ​ប្រយុទ្ធ​បឹង​កេត​មាន​ភាគរយ​ខ្ពស់​ជាង ព្រោះ​ថា​រូបគេ​នៅ​សល់​ការ​ប្រកួត​ទៀត ​ខណៈ​ដែល​ខេត្ត​ព្រៃ​វែង​អស់​ការ​ប្រកួត​បាត់​ទៅ​ហើយ។

ឃួន ឡាបូរ៉ាវី ​នៅ​សល់​១​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ណាហ្គាវើល​ដែល​ជា​ប្រកួត​វគ្គ​ទី​២ ​ស្រប​ពេល​វគ្គ​ទី​១ ​ពួកគេ​បរាជ័យ​ ១-០ ​ទៅ​ហើយ។ សម្រាប់​ការ​ប្រកួត​វិញ ​ដំបូង​ឡើយ​ថា​នឹង​ធ្វើ​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ប៉ុន្តែ​ដោយសារ​តែ​បឹងកេត​ជាប់​លេង​បាន​រង្វាន់ Toyota Mekong Cup ​ដូច្នេះ​អាច​នឹង​មាន​ការ​ប្រែប្រួល៕

អត្ថបទ៖ មុន្នីរម្យ