ដាក់​ Go Pro ដើម្បី​ថត​សកម្មភាព​សត្វ​ព្រៃ មាន​អី​ស្វា​ឪ​មួយ​ក្បាល​យក​មក​ថត Selfie យ៉ាង​សង្ហា

  • 2017-12-08 13:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ម្នាក់ បាន​រៀប​ចំ​កាមេរ៉ា Go Pro នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ ដើម្បី​ពិនិត្យ​មើល​សកម្មភាព​របស់​ស្វា​ឪ​ នៅ​ក្នុង​ព្រៃ​នោះ។ ចៃដន្យ​អី ស្វា​ឪ​​មួយ​ក្បាល​បាន​យក​ Go Pro របស់​គាត់ ទៅ​ថត Selfie ខ្លួន​ឯង​ជា​ច្រើន​រយ​ប៉ុស្តិ៍។

អ្នក​ថត​រូប​នោះ​មាន​ឈ្មោះ Ian Wood បាន​ធ្វើ​ដំណើរ​ទៅ​ព្រៃ​មួយ​កន្លែង​ក្នុង​កោះ​ Borneo ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​របស់​សត្វ​ព្រៃ​នៅ​ទី​នោះ ជា​ពិសេស​គឺ​ស្វា​ឪ (Orangutan)។ លោកបាន​រៀប​ចំ​លាក់​កាមេរ៉ា​ Go Pro ពណ៌​ប៉ា​រ៉ា ​នៅ​ក្នុង​គុម្ព​ព្រៃ​មួយ ហើយ​បាន​ត​ភ្ជាប់​កាមេរ៉ា​នោះ​ទៅ​នឹង​ទូរស័ព្ទ​របស់​គាត់ ដើម្បី​ពិនិត្យ​មើល​សកម្មភាព​របស់​ស្វា​ប្រភេទ​នេះ។

ជា​ការ​ចៃដន្យ កាមេរ៉ា​របស់​លោក Wood ត្រូវ​បាន​ស្វា​ឪ​វ័យ ៣​ឆ្នាំ​មួយ​ក្បាល​ប្រទះ​ឃើញ។ ដំបូង​ស្វា​នេះ បាន​ខាំ​កាមេរ៉ា​ Go Pro ព្រោះ​ស្មាន​ជា​ចំណី ប៉ុន្តែ​បន្ទាប់​ពី​ខាំ​ទៅ​ដឹង​ថា​មិន​មាន​ចំណី​ខ្លួន​ ក៏​កាន់​កាមេរ៉ា​ឡើង ដាក់​ចំ​ពី​មុខ​ខ្លួន ហើយ​ក៏​ចុច​ប៊ូតុង​ថត​បែប Selfie ជា​ច្រើន​រយ​ប៉ុស្តិ៍។ លោក Wood ស្មាន​ថា​នឹង​មិន​មាន​ឱកាស​យក​កាមេរ៉ា​​ពី​ស្វា​នោះ​វិញ​ទេ ព្រោះ​ស្វា Orangutan មួយ​នេះ បាន​កាន់​កាមេរ៉ា​របស់​លោក​ទៅ​ជាមួយ​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ចុង​ក្រោយ​លោក​ Wood ក៏​បាន​ទៅ​យក​កាមេរ៉ា​របស់​ខ្លួន​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ស្វា​វ័យ​ក្មេង​មួយ​នេះ ទម្លាក់​ចោល។

តោះ​មក​មើល​រូបភាព Selfie របស់​ស្វា​ឪ​មួយ​នេះ៕

ប្រភព៖ Metro   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម