​ដំណឹងល្អ! ​កម្ពុជា​នឹង​បន្ថែម​ច្រក​ព្រំដែន​៤ថ្មី​ ទៅ​ប្រទេស​ថៃ​កាន់​តែងាយ​ស្រួល​

  • 2017-12-11 08:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​រដ្ឋាភិបាល​កម្ពុជា​-ថៃ ​បានឯកភាព​គ្រោង​នឹង​បង្កើត​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​៤បន្ថែមទៀត​ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ និង​អ្នក​ដំណើរ​ទៅតំបន់​ច្រកទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ​មាន​ភាពងាយ​ស្រួល​។​

ដើម្បី​ឆ្លើយតប​ទៅ​នឹងកំណើន​ទេសចរ​ដែល​កំពុងកើន​ឡើង​ ​ឯកឧត្តម​ ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ឲ្យ​ដឹង​ថា ​ច្រក​ព្រំដែន​ចំនួន​​៤ថ្មីនោះ​ ​រួមមាន ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អានសេះ​ ​ខេត្តព្រះវិហារ​ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំដី​​ខេត្តបាត់ដំបង​ ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ថ្មដា​​ខេត្តពោធិ៍សាត់ និង​ច្រកទ្វារ​ព្រំដែនអន្តរ​ជាតិ​ជប់គគីរ​ខេត្ត​ឧត្តរមានជ័យ​។ ​ឯកឧត្តម​ថ្លែង​លើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំពេញ​អង្គលើក​ទី៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​នាព្រឹក​មិញ​នេះ​៕

អត្ថបទ៖ ស៊ិន សាវ៉េត