អបអរសាទរ! Step ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ ពី​​អូស្ត្រាលី​ជា​ផ្លូវ​ការ​

  • 2017-12-12 03:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាយ​ពេល​​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ក្រេប​ជញ្ជក់​ចំណេះ​ដឹង ទី​បំផុត​តារា​ចម្រៀង Step សម្រេច​ក្ដី​ប្រាថ្នា​ធំ​មួយ​ ដោយ​បាន​បញ្ចប់​ និង​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​លើ​ជំនាញ​ពាណិជ្ជកម្ម​ ​ពី​ប្រទេស​​អូស្ត្រាលីជាស្ថាពរ។

​​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស ​Step ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​ ​នៅ​សាកល​វិទ្យាល័យ Charles Sturt University ជា​យូរ​មក​ហើយ ដោយ​ទើប​តែ​ព្រឹក​មិញ​នេះប៉ុណ្ណោះ​ដែល​លោក​បាន​ទៅ​ទទួល​សញ្ញា​ប័ត្រ​ដោយ​ផ្ទាល់​នៅប្រទេសអូស្ត្រាលី ព្រម​ទាំង​មាន​ឪពុក​ម្ដាយ និង​ក្រុមគ្រួសារ​ទៅ​ចូល​រួម​អបអរ​សាទរ៕

អត្ថបទ៖ សុខណា