បង្ហាញផលិតផលថែទាំខ្លួនក្លែងក្លាយ កំពុងចែកចាយពេញទីផ្សារ(មានវីដេអូ)
- 2017-12-12 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញផលិតផលថែទាំខ្លួនក្លែងក្លាយ កំពុងចែកចាយពេញទីផ្សារ(មានវីដេអូ)
ចន្លោះមិនឃើញ
ផលិតផលក្លែងក្លាយដែលបន្លំពីម៉ាកសញ្ញាពីក្រុមហ៊ុន Uneliver និងក្រុមហ៊ុននាំចូលគ្រឿងសម្អាងជាច្រើនទៀត កំពុងបន្តចែកចាយទាំងខុសច្បាប់នៅតាមបណ្ដាខេត្ត និងរាជធានី របស់ប្រទេសកម្ពុជា។
អ្នកនាង សយ ម៉ូនីកា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Uneliver ឲ្យដឹងថា ផលិតផលក្លែងក្លាយទាំងនោះ ហូរចូលមកកម្ពុជាច្រើនជាងផលិតផលស្របច្បាប់។ អ្នកនាងបញ្ជាក់ថាៈ «យើងមិនអាចកំណត់បរិមាណផលិតផលក្លែក្លាយនាំចូលមកកម្ពុជាប៉ុន្មាននោះទេ ប៉ុន្តែវាពិតជាច្រើនលើសលប់ ជាពិសេសនៅផ្សារអូឡាំពិក និងអូឫស្សី... ហើយផលិតផលភាគច្រើនជាគ្រឿងថែទាំខ្លួនដូចជា ឡេលាបស្បែក មុខ សាប៊ូ ថ្នាំបំប៉នស្បែក ជាដើម»។
អ្នកនាង ម៉ូនីកា ពន្យល់បន្ថែមថា មានវិធីងាយៗដែលលោកអ្នកអាចសម្គាល់ថាផលិតផលជារបស់ក្លែងក្លាយ តាមរយៈរូបរាងនៃផលិតផលនោះ វាមើលទៅមិនមានរបៀបរៀបរយគ្មានសោភ័ណភាព ហើយអ្វីដែលពិសេសនោះផលិតដែលបន្លំម៉ាកពីគេគឺគ្មានលេខសម្ងាត់( Private Number)នោះទេ។ ពោលគឺគ្រប់ផលិតផលរបស់ក្រុមហ៊ុន Uneliver ទាំងអស់សុទ្ធតែមាន Private Number នៅលើសំបកដបដែលចេញពីក្រសួងសុខាភិបាល។
ផលិតផលក្លែងក្លាយទាំងនោះ បានប្រើឈ្មោះផលិតផលស្រដៀងគ្នារបស់ក្រុមហ៊ុន ប៉ុន្តែសារធាតុផ្ទុកខាងក្នុង គឺខុសគ្នា។ អ្នកចែកចាយ និងអ្នកផលិតផលក្លែងក្លាយទាំងនោះមានបំណងប្រើឈ្មោះម៉ាកផលិតផលល្បីៗដើម្បីចែកចាយបន្តដោយគ្មានបង់ពន្ធ និងការត្រួតពិនិត្យត្រឹមត្រូវ។ អ្នកនាង ម៉ូនីកា បន្ថែម។
ទស្សនាវីដេអូ បង្ហាញពីផលិតផលក្លែងក្លាយ៖