វាល​ធំ​មួយ​នៅ​ប៉ៃលិន​ ​ជា​កន្លែង​ពិសេស​សម្រាប់​ការ​បោះតង់​លក្ខណៈ​គ្រួសារ

  • 2017-12-12 08:42:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជាង​ ​៣៨០​ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ​៥​ ​ឬ​ ​៥២១​ ​គីឡូម៉ែត្រ​បើ​តាម​ផ្លូវ​ជាតិ​លេខ​ ​៦​ ​ប៉ៃលិន​ ​ជា​ខេត្ត​ដែល​សម្បូរ​រ៉ែ​ត្បូង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ​គួបផ្សំ​នឹង​ធនធាន​ធម្មជាតិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

ទេសភាព​ដ៏​ស្រស់​ត្រកាល​ ​ភ្នំ​មួយ​របស់​ខេត្ត​នេះ​ ​មាន​ចម្ងាយ​ប្រមាណ​ ​១៥​ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ប៉ៃលិន​ ​ឬ​ប្រមាណ​ ​៥​ ​គីឡូម៉ែត្រ​ពី​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​ថ្ងៃ​ ​(ព្រំ)​ ​គឺ​ជា​កន្លែង​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ការ​បោះ​តង់​ទាំង​លក្ខណៈ​គ្រួសារ​ ​ក្រុម​ការងារ​ ​ឬ​គូរ​ស្នេហ៍​ដែល​មិន​ងាយ​មាន​កន្លែង​ណា​ដូច។

ជា​មួយ​នឹង​បទ​ពិសោធន៍​បោះ​ជំរំ​នៅ​ទីតាំង​ខាង​លើ​ដោយ​ផ្ទាល់​ ​ដែល​រៀប​ចំ​ឡើង​ដោយ​កម្មវិធី​ ​Ford Adventure 2017​ ​ដែល​មាន​អ្នក​ចូល​រួម​ជាង​ ​៥០០​ ​នាក់​ ​កាល​ពី​ថ្ងៃ​ ​៧​ ​ធ្នូ​ ​២០១៧​ ​ក៏​បាន​បន្សល់​នូវ​រូបភាព​ជា​ច្រើន​ដែល​មិន​សរសើរ​មិន​បាន​ចំពោះ​កន្លែង​ដ៏​ពិសេស​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម