ឃើញហៅ​អា​ក្បាល​ធំ កុំ​សើច​ឲ្យ​សោះ​បើ​ដឹង​រឿង​ពិត

  • 2017-12-13 23:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​នៅ សំណាង​ មាន​ឈ្មោះ​ហៅ​ក្រៅ​មួយ​ទៀត​អា​ក្បាល​ធំ។ ឈ្មោះ​នេះ​ក៏​ហៅ​លើ​​​ពុម្ព​អក្សរ​ដែល​លោក​បាន​បង្កើត​នោះ​ដែរ។

សំណាង បាន​​និយាយ​ពី​ដើម​ទង​​ឈ្មោះ​នេះ​ថា ការ​ពិត​ឈ្មោះ​អា​ក្បាល​ធំ​គឺ​ជា​ការ​ហៅ​ក្រៅ​របស់​ឪពុក​លោក។ កាល​នៅ​ក្មេង​លោក​មាន​ខ្លួន​ស្គម ហើយ​ក្បាល​ធំ ទើប​ឪពុក​ហៅ​អា​ក្បាល​ធំ​ទៅ។

នៅ សំណាង

តាម​ស្ថាបនិក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អា​ក្បាល​ធំ​ប្រាប់​ Sabay ថា ដំបូង​លោក​ក៏​មិន​សូវ​ពេញចិត្ត​ឈ្មោះ​នេះ​ដែរ។ តែ​យូរៗ​ទៅ ក៏​ចូលចិត្ត​បន្តិចម្តងៗ។

ទាក់ទង​ការ​ដាក់​ឈ្មោះ​អា​ក្បាល​ធំ​លើ​ពុម្ព​អក្សរ​ សំណាង​ប្រាប់​ថា ដោយសារ​វា​ស្រួល​ហៅ និង​ណា​មួយ​គិត​ថា​ងាយ​ឲ្យ​គេ​ចាប់​អារម្មណ៍។

លោក នៅ សំណាង ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​អាក្បាល​ធំ។ លោក​បាន​ចាប់ផ្ដើម​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​អា​ក្បាល​ធំ​តាំង​ពី​ឆ្នាំ ២០១០ ដោយ​គិត​មក​ទល់​ពេល​នេះ​លោក​បាន​បង្កើត​បាន​ជាង ៤០ ពុម្ព​អក្សរ​ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​រាល់​ថ្ងៃ​នេះ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា