គ្រូក្រុមវៀតណាមថា បញ្ហារបស់បឹងកេតគឺពឹងផ្អែកលើសមត្ថភាពកីឡាករម្នាក់ៗ
- 2017-12-14 02:11:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូក្រុមវៀតណាមថា បញ្ហារបស់បឹងកេតគឺពឹងផ្អែកលើសមត្ថភាពកីឡាករម្នាក់ៗ
ចន្លោះមិនឃើញ
លោក Võ Đình Tân គ្រូបង្វឹកក្រុម Sanna Khanh Hoa បានលើកឡើងក្នុងសន្និសីទកាសែតកាលពីយប់មិញក្រោយចប់ការប្រកួតថា បឹងកេតពឹងផ្អែកលើសមត្ថភាពកីឡាករម្នាក់ៗ ដែលនេះជាបញ្ហា និងចំណុចខ្សោយ។
ក្រុមរបស់វៀតណាម មួយនេះបានយកឈ្នះក្រុមរបស់កម្ពុជា ៥-១ កាលក្នុងជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិ។ សរុបគ្រាប់បាល់ទាំងពីរជើង បឹងកេតចាញ់ Sanna Khanh Hoa ៩-៥។
លោក Võ Đình Tân បានឲ្យដឹងថា ក្រុមរបស់កម្ពុជាមួយនេះពឹងផ្អែកលើសមត្ថភាពកីឡាករម្នាក់ៗ ដែលមិនផ្ដោតលើទម្រង់លេងជាក្រុម។ ស្របពេលក្រុមរបស់លោកសហការគ្នាជាក្រុមបានល្អ ទើបធ្វើឲ្យក្រុមភ្ញៀវមានឱកាសយកជ័យជម្នះបាន។
គ្រូបង្វឹកជនជាតិវៀតណាមរូបនេះបន្ថែមថា កូនក្រុមរបស់លោកបានព្យាយាមបិទកីឡាករបឹងកេតម្នាក់ៗ។ សម្រាប់ជើងទី២នេះក្រុមរបស់លោកបានសិក្សាពីរបៀបលេងរបស់បឹងកេតយ៉ាងច្រើន បន្ទាប់ពីភ្លាត់របូតគ្រាប់បាល់ច្រើនគ្រាប់កាលជើងទី១។
ក្រុមរបស់វៀតណាមមួយនេះ នឹងបានទៅជួបក្រុម Lao Toyota នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើ៕