សង្ស័យថាអាចម៍ផ្កាយក្រៅភព ជាយានរបស់ Alien
- 2017-12-14 04:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ស័យថាអាចម៍ផ្កាយក្រៅភព ជាយានរបស់ Alien
ចន្លោះមិនឃើញ
ក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Stephen Hawking បានប្រើប្រាស់ឧបករណ៍ស្កេនដ៏ទំនើប ដើម្បីពិនិត្យមើលថាអាចម៍ផ្កាយឈ្មោះ Oumuamua ដែលហោះចូលប្រព័ន្ធព្រះអាទិត្យកាលពីពេលកន្លងទៅនេះ ជាយានរបស់មនុស្សភពផ្កាយឬយ៉ាងណា។
អាចម៍ផ្កាយឈ្មោះ Oumuamua មានប្រវែងប្រមាណ ៤០០ ម៉ែត្រ ហើយបច្ចុប្បន្នកំពុងបោះពួយក្នុងល្បឿនប្រមាណ ៣០ ម៉ឺន គ.ម/ម៉។ គ្រប់គ្នាយល់ថាវាគ្រាន់តែអាចម៍ផ្កាយមួយប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវយល់ថាវាអាចជាយានអវកាសមនុស្សក្រៅភព ទៅវិញទេ។
ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាវាជាអាចម៍ផ្កាយឬយ៉ាងណានោះ ក្រុមអ្នកវិទ្យាសាស្ត្រដែលមានឈ្មោះថា Breakthrough Listen នឹងប្រើប្រាស់ឧបករណ៍ចាប់យករលកវិទ្យុធំជាងគេក្នុងលោក ដើម្បីតាមដានអាចម៍ផ្កាយនេះរយៈពេល ១០ ម៉ោង។
ក្រុមអ្នកវិទ្យាសាស្ត្រនឹងស្ដាប់ ដើម្បីរកសញ្ញាអេឡិចត្រូម៉ាញេទិច ដែលរលកសញ្ញានេះមិនអាចបង្កើតឡើងដោយវត្ថុធាតុធម្មជាតិនោះទេ។ ប្រសិនបើគេរកឃើញរលកសញ្ញានេះលើអាចម៍ផ្កាយ Oumuamua នោះវាអាចជាភស្តុតាងបញ្ជាក់ថាពិតជាយានមនុស្សក្រៅភពមែន។
ចំណុចខុសប្រក្រតីមួយចំនួនជាមួយអាចម៍ផ្កាយនេះ ដែលនាំឲ្យគេសង្ស័យថាវាជាយានមនុស្សក្រៅភព មានដូចជា វាមានរូបរាងខុសពីអាចម៍ផ្កាយធម្មតា ដែលអាចម៍ផ្កាយជាទូទៅមានរូបរាងមូល។ មួយវិញទៀតវាហោះហើរដោយស្អាតបំផុត ពោលមិនមានបញ្ចេញធូលីដីដែលគេប្រទះឃើញជុំវិញអាចម៍ផ្កាយទូទៅនោះទេ។
រង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើអ្នកវិទ្យាសាស្ត្រនឹងមានលទ្ធផលបែបណា ពីការតាមដានរយៈពេល ១០ ម៉ោងរបស់ពួកគេ? បញ្ជាក់ដែរថាអាចម៍ផ្កាយនេះត្រូវបានប្រទះឃើញដំបូងនៅថ្ងៃទី ១៩ ខែតុលា ដោយក្រុមតារាវិទូដែលធ្វើការលើកែវយឹត Pan STARRS នៅហ៉ាវៃ៕