គួរ​ឲ្យ​ស្ដាយ! រឿង"មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​​ខ្ញុំ"​ ជ្រុះ​ឱកាស​លើក​​​​ពាន​ Oscar​

  • 2017-12-15 06:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​រយៈ​ពេល​អស់​ជាង​ពីរ​ខែ​ ដើម្បី​ពិនិត្យ​ និង​ពិចារណា​ចំពោះ​ភាព​យន្ត​មក​ពី​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក សរុប​​៩២​រឿង ទីបំផុត​លទ្ធផល​បាន​ចេញ​ជា​ផ្លូវការ​​ហើយ។

វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ខ្លាំង​ណាស់ ដែល​ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ" ឬ "First They Killed My Father” តំណាង​កម្ពុជា នឹង​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដណ្ដើម​ពាន​រង្វាន់​ Oscar ផ្នែក "Best Foreign Language​ Film” ​នោះ​ទេ។ នេះ​គឺ​ជា​ការ​ជម្រុះ​ជុំ​ទី​១ ដែល​​មាន​រឿង​ចំនួន​ ៩ ទៀត​​នឹង​ត្រូវ​គេ​ពិនិត្យ​ និង​ជ្រើស​រើស​ក្នុង​ពេល​ខាង​មុខ។

នេះ​គឺ​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ព្រោះ​ ភាពយន្ត​នេះ​ទើប​តែ​ត្រូវ​ប្រកាស​ក្នុង​កម្មវិធី​ដណ្ដើម​ពាន "Golden Globes”។ ​ក្នុង​នោះ​ដែរ​ ភាពយន្ត​ល្បី​ៗ​ពី​ប្រទេស​ជា​ច្រើន​ដូច​ជា "Wolf Warrior 2” របស់​ប្រទេស​ចិន​ "Happy End” ពី​ប្រទេស​អូទ្រីស "Thelma” ពី​ប្រទេស​ ន័រវែស​ “A Ciambra” ពី​ប្រទេស​អ៊ីតាលី និង​ "Racer and the Jailbird” ពី​ប្រទេស​បែលហ្សិក សុទ្ធ​តែ​បាន​ធ្លាក់​ទាំង​អស់៕

អាន​អត្ថបទ៖

ប្រភព៖ Thewrap   ប្រែ​សម្រួល៖ ធារ៉ូ