ជ័យ សុវ៉ាត រំពឹង​សាង​កេរ្តិ៍​​ឈ្មោះ​នៅ​ក្នុង​ផលិតកម្ម​ធំមួយ​

  • 2017-12-17 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាត់​មុខ​មួយ​រយៈ​ពី​វិថី​សិល្បៈ​ស្រាប់​តែ​ពេល​នេះ​​អតីត​ ជយលាភី​លេខ​២ ក្នុង​កម្មវិធី​ផ្កាយ​រះ​ ក្នុង​សួន​​ ជ័យ សុវ៉ាត លេច​មុខ​មាត់​ថ្មី​ក្នុង​ផលិតកម្ម​សាន់​ដេ​ជាមួយ​ក្ដី​រំពឹង​ខ្ពស់​។

ជ័យ សុវ៉ាត បាន​ប្រាប់​Sabay ថា ​ការ​ចូល​​ខ្លួន​ជា​សមាជិក​ថ្មី​ក្នុង​ផលិតកម្ម​សាន់ដេ​ លោក​ជឿជាក់​ថា​កេរ្តិ៍​ឈ្មោះ​របស់​លោក​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​។ លោក ថា៖​" បាន​ជា​ខ្ញុំ​សង្ឃឹម​ថា​​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​អាច​លេច​ធ្លោ​នៅ​សាន់ដេ ព្រោះ​ខ្ញុំ​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​បទ​សម័យ​ បូរាណ ច្រៀង​បាន​ទាំង​អស់​"។

បន្ថែម​ពី​នេះ​ទៀត​លោក​ថា ​ខ្លួន​នឹង​បង្កើត​ក្បាច់​រាំ​ថ្មី​ហើយ​ប្លែក​ជាមួយ​បទ​ Original song ដើម្បី​​ទាញ​ប្រជាប្រិយ​ភាព​ពី​អ្នក​គាំ​ទ្រ ក្នុង​នាម​ជា​អ្នក​​សិល្បៈ​ត្រូវ​ចេះ​ឲ្យ​បាន​ច្រើន​មុខ​ ទើប​អាច​ទាញ​ប្រជាប្រិយភាព​ពី​អ្នក​គាំ​ទ្រ​បាន​។

គួរ​បញ្ជាក់​ថា​ ជ័យ វ៉ាត ជា​ម្ចាស់​ជយលាភី​លេខ​២​ ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ ជំនាន់​ទី​ ១១ ឆ្នាំ​ ២០១៣ ក្រោយ​ពី​ប្រលង​ជាប់​​​ភ្លាម​លោក​បាន​​ចូល​ជ្រក​ក្នុង​ផលិតកម្ម​ Mega បាន​ប៉ុន្មាន​ឆ្នាំ​​ក៏​ផ្អាក​​ ទៅ​បន្ត​ការ​សិក្សា​ផ្នែក​ពេទ្យ​វិញ។​ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​ ២០១៧ លោក​ក៏បាន​ចូល​មក​ជ្រក​កោន​នៅ​ផលិតកម្ម​សាន់​ដេ​ ជាមួយ​បទ​ចម្រៀង​Original song ១​បទ​មាន​ចំណង​ជើង​ថា​ "ក្រចេះ​ស្នេហ៍​បង​"៕​

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី