សុខ​ ភារ៉ា​ កីឡាករ​អត់​ទាន់​ស្គាល់​ពាក្យ​ចាញ់​ និង​ឈរ​កំពូល​តារាង​ Champion Snooker League 1

  • 2017-12-19 04:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ស្នូរឃ័រ​ សុខ​ ភារ៉ា​ មក​ដល់​សប្ដាហ៍​ទី៥​ហើយ​នៅ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ​ឥលូវ​នេះ​កំពុង​ឈរ​កំពូល​តារាង​នៃ​ពាន​រង្វាន់​ Champion Snooker League 1​ ដែល​មាន​​៩ពិន្ទុ​ក្នុង​ដៃ​តាម​ពី​ក្រោយ​ដោយ​កីឡាករ​ សួន​ ឆាយ​ មាន​៨ពិន្ទុ។​ ជើង​ខ្លាំង​ខាង​លើ​នេះ​​ប្រកួត​បាន​៥ដង​ ឈ្នះ​៤ដង​ ស្មើ១ដង​ មាន​៩ពិន្ទុ​ ខណៈ​ចំនួន​ហ្វ្រេម​បាន​១២​ និង​ពិន្ទុ​គ្រប់​ហ្រ្វេម​សរុប​១២៤៧ និង​ប្រកួត​ចុង​ក្រោយ​បំផុត​ឈ្នះ​កីឡាករ​ កែវ​ វ៉ា​ ដោយ​លទ្ធផល ៤-០ ។​

ពាន​រង្វាន់​ Champion Snooker League 1​ ត្រូវ​ប្រកួត​រយៈពេល​ប្រហែល​ជា​ ៦ខែ​ ទើប​បញ្ចប់​ ដែល​មាន​កីឡាករ​២៤រូប​ត្រូវ​ប៉ះ​គ្នា​រហូត​ដល់​គ្រប់​ទាំង​អស់​រួម​សរុប​ពិន្ទុ​អ្នក​ណា​ខ្ពស់​ជាង​គេ​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​តែ​ម្ដង។​ កីឡាករ​ទាំង​ប្រកួត​រៀងរាល់​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍​ អាទិត្យ​នៅ​ក្លឹប​ Champion Snooker​ ទាំង​ពីរ​ទីតាំង​ ១​ក្បែរ​ផ្សារ​ដេប៉ូ​ និងទី២​នៅ​ទួលគោក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី