សែន រ៉ាឌី សុំ​ទោស​ជា​សាធារណៈ​រឿង​ច្រឡំ​បាត់​លុយ​

  • 2017-12-19 04:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ និង​ជា​កីឡាករ​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា សែន រ៉ាឌី បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ជុំ​ករណី​ច្រឡំ​បាត់​លុយ​​ដែល​​​ទទួល​បាន​ពី​រាជ​រដ្ឋាភិបាល។

កីឡាករ ទិន ភាព​ ហៅ​សែន​ រ៉ាឌី​បាន​សរសេរ​ថា ៖«ខ្ញុំ​បាទ​ សែន​ រ៉ាឌី​ សុំ​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​នៅ​ការ​បង្ហោះ​សារ​មុន​នេះ​បន្តិច​ថា​ ខ្ញុំ​បាទ​បាន​បាត់​លុយ​ខ្លះ​នៅ​ក្នុង​ថវិកា​ដែល​បាន​បើក​ពី​រដ្ឋាភិបាល​ពី​ថ្ងៃ​មុន​នោះ​...​ខ្ញុំ​បាទ​សុំ​ធ្វើ​ការ​សូម​ទោស​ផង​បាទ​ ព្រោះ​លុយ​ទាំង​នោះ​មិន​បាន​បាត់​ទៅ​ណា​ទេ​ តែ​វា​ជា​ជា​ការ​រាប់​លុយ​ច្រឡំ​របស់​ខ្ញុំ​ខ្លួន​ឯង​ប៉ុណ្ណោះ​...សូម​អ្នក​ទាំង​អស់​គ្នា​អធ្យាស្រ័យ​អោយ​ខ្ញុំ​បាទ​ផង​ចុះ»។

មុន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​នេះ ទិន ភាព​ បាន​បង្ហោះ​សារ​​មួយ​ថា បាន​បាត់​លុយ​ ប៉ុន្តែ​ក្រោយ​មក​ក៏​លុប​សារ​នោះ​ចេញ​ ហើយ​បញ្ជាក់​ថា ​ជា​ការ​រាប់​លុយ​​ច្រឡំ​របស់​ខ្លួន​គេ​ផ្ទាល់។

សាររបស់ សែន រ៉ាឌី

សូម​បញ្ជាក់​ថា ទិន ភាព ឈ្នះ​បាន​មេដាយ​ប្រាក់​ពិភព​លោក​១​គ្រឿង​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​ឆ្នាំ​២០១៧​នៅ​ប្រទេស​ឥណ្ឌា។ តាម​រយៈ​មេដាយ​ប្រាក់​នេះ​ រូប​គេ​​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រាជ​រដ្ឋាភិបាល​ចំនួន​៨០​លាន​រៀល​ (២ម៉ឺន​​ដុល្លារ​អាមេរិក) និង​ប្រាក់​ឧបត្ថម្ភ​​​ពី​សម្តេច​តេជោ ហ៊ុន សែន​​ ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក​ដែល​ទើប​ទទួល​បាន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន៕

សែន រ៉ាឌី និង ប្អូន​ប្រុស សែន រ៉ាដេត ឈ្នះ​មេដាយ​ប្រាក់ និង​មាស​ពិភព​លោក

អត្ថបទ៖ ជាន ចាន់រ៉ា