សាលា​ដំរី​ពួន​កាន់​តែ​មាន​ពន្លឺ​ក្នុង​​ការ​បង្កើត​ទី​លាន​បាល់ទាត់​ផ្ទាល់​ខ្លួន​​ សាលា​ដំរី​ពួន​កាន់​តែ​មាន​ពន្លឺ​ក្នុង​​ការ​បង្កើត​ទី​លាន​បាល់ទាត់​ផ្ទា...
  • 2016-10-17 21:46:52

សាលា​ដំរី​ពួនស្ថិត​នៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ​កាន់​តែ​មាន​ពន្លឺ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ទី​លាន​បាល់ទាត់​ផ្ទាល់​ខ្លួន​ហើយ​​ បន្ទាប់​​ពី​​​ក្រុម​ការងារ​មូលនិធិ​សង្គម​ និង​អាហារូបករណ៍​នៃ​អង្គភាព​អគ្គិសនី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ លឹម​ ជំនិត​ ​និង​សហការី​៣​រូប​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីធ្លា​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ដំរីពួន​​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​​​ដើម្បី​​ពិភាក្សា​ជា​មួយ​លោក​មេឃុំ​ និង​គណៈ​គ្រប់គ្រង​សាលា​ ដែល​បាន​ដាក់​សំណើ​ស្នើ​សុំ​ថវិកា​ ដើម្បី​សាង​សង់​ទីលាន​បាល់ទាត់​ថ្មី​មួយ​កន្លែង។

ក្រុម​ជើង​ឯក​បាល់ទះ​ព្រៃ​វែង​តំណាង​ខេត្ត​ចូល​រួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​​​ ក្រុម​ជើង​ឯក​បាល់ទះ​ព្រៃ​វែង​តំណាង​ខេត្ត​ចូល​រួម​ប្រកួត​កីឡា​ជាតិ​លើក​...
  • 2016-09-16 18:45:27

ក្រុម​ជ័យលាភី​នៃ​ការ​ប្រកួត​កីឡា​បាល់ទះ​មហា​ជន​ប្រចាំ​ខេត្ត​ព្រៃ​វែង​នឹង​តំណាង​ឲ្យ​ខេត្ត​មួយ​នេះ​សម្រាប់​ចូល​រួម​ការ​ប្រកួត​កីឡា​ជាតិ​(National Game)​​ដែល​នឹង​ចាប់​​ផ្តើម​នា​ពេល​ខាង​មុខ​នេះ​ បន្ទាប់​ពី​ការ​​បាល់ទះ​មហាជន​ខេត្ត​ព្រៃវែង​ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៤​ កញ្ញា​ ២០១៦​ នៅ​ទីលាន​បាល់ទះ​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ព្រៃ​វែង​ ក្រោម​អធិបតី​ភាព​លោក​ ហ៊ឹម​ សុផល​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត។