ទិដ្ឋភាពប្រណាំងទូក ២ថ្ងៃនៅខេត្តព្រៃវែង ដែលទើបបញ្ចប់កាលពីម្សិលមិញនេះ
- 2016-10-18 01:15:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពប្រណាំងទូក ២ថ្ងៃនៅខេត្តព្រៃវែង ដែលទើបបញ្ចប់កាលពីម្សិលមិញនេះ
ចន្លោះមិនឃើញ
ពិធីប្រណាំងដែលបានរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង នៅមាត់ទន្លេចុងប៉មមុខសាលាខេត្តព្រៃវែង បានធ្វើពិធីបិទការប្រកួតជាផ្លូវការហើយ ក្រោមអធិបតីភាព លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក ជា សុមេធី អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការនៃសាលាខេត្ត កងកម្លាំងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
កម្មវិធីនេះរៀបចំរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ដល់១៦ តុលា ២០១៦ ដោយមានទូកចូលរួមប្រណាំងសរុប២១ ក្នុងនោះទូកខ្នាតអន្តរជាតិ១៣ ទូកង ៨។ នេះបើតាមការឲ្យដឹងពីលោក ទេស សូ គណៈកម្មការបច្ចេកទេសប្រណាំងទូក៕