៦សន្លឹក បង្ហាញ​ពី​មុខរបរ និង​ជីវិត​ប្រចាំ​ថ្ងៃ​កូន​ខ្មែរ

  • 2018-01-02 04:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​រូបភាព​ពី​មុខរបរ​ ដែល​កូន​ខ្មែរ​កំពុង​ធ្វើ​រាល់​ថ្ងៃ​ មាន​ដូចជា ការ​ផលិត​ខ្សែ​ក្រវាត់​ឈើ, ចង្ក្រាន​ពានា​ខេត្ត​ព្រៃ, ត្រសក់​ចាវ​អូររាំងឪ, ការងារ​ផ្សារ​ដែក, របរ​ធ្វើ​ស្លា​ចំណិត​អ្នក​ស្រុក​ជប់ និង រទេះ​ប្រើ​ក្របី​ ដែល​សឹង​លែង​ឃើញ​នៅ​កម្ពុជា។ នេះ​ជា​មុខរបរ​រៀបរាប់​ត្រួសៗ ចង់​ដឹង​កាន់​តែ​ច្បាស់ សូម​មើល​រូបភាព មាន​ភ្ជាប់​អត្ថន័យ​ដូច​ខាង​ក្រោម​នេះ៖

១.ខ្សែ​ក្រវាត់​ឈើ

នេះ​ជា​សកម្មភាព​បាញ់​ថ្នាំ​លំអ​ខ្សែ​ក្រវាត់​ដែល​ច្នៃ​ពី​កំណាត់​ឈើ​របស់​សិប្បកម្ម​ផលិត​ និង​កែ​ច្នៃ​មួយ​នៅ​ភូមិ​ពានា​ជើង​ ឃុំ​អំពិល​ក្រៅ​ ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ ខ្សែ​ក្រវាត់​ឈើ​ដែល​ច្នៃ​ចេញ​ពី​កំណាត់​ឈើ​តូច​ៗ​ដែល​គេ​បោះ​ចោល​ លាយ​ជា​មួយ​ខ្សែ នីឡុង។ ទីផ្សារ​ខ្សែ​ក្រវាត់​ឈើ​ដែល​ចាប់​ផ្ដើម​ផលិត​តាំង​ពី​ឆ្នាំ​២០១៣​មួយ​នេះ​​ល្បី​រហូត​ក្រៅ​ប្រទេស​ក្នុង​នោះ​មាន​ បារាំង សហរដ្ឋអាមេរិក អូស្ត្រាលី ញ៉ូវហ្សឺលែន កូរ៉េ និង​ម៉ាឡេស៊ី​ តម្លៃ​លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​គឺ​ ៥០ដុល្លារ ទៅ ៧០ដុល្លារ​ក្នុង​មួយ​ខ្សែ​។

២.ចង្ក្រាន​ពានា​ខេត្ត​ព្រៃវែង

  កម្មករ​ធ្វើ​ចង្ក្រាន​២​នាក់​កំពុង​ចោះ​សន្ទះ​បាត​សង្ក្រាន្ត​នៅ​សិប្បកម្ម​ផលិត​ចង្ក្រាន​ធ្វើ​ពី​ដី​ឥដ្ឋ​មួយ មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​ ក្នុង​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ ចង្ក្រាន​ឡូវ​ របស់​សិប្បកម្ម មួយ​នៅ​ខេត្ត​ព្រៃវែង​នេះ​ផលិត​សម្រាប់​ចែក​ចាយ​បាន​តែ​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​តែ​ប៉ុន​នោះ​។​ តម្លៃ​ចង្ក្រាន​ឡូ វ​នេះ​មួយ​លក់​ចន្លោះ​ពី​ ៤ពាន់ ទៅ ៥​ពាន់​រៀល​។  

៣.ត្រសក់​ចាវ​អូររាំងឪ 

  នេះ​ជា​សកម្មភាព​មួយ​ជ្រុង​តូច​របស់​អ្នក​ផលិត​ត្រសក់​ចាវ​កំពុង​លើក​ចាក់​ត្រសក់​ដែល​ហាល​រួម​មក​ចាក់​ចូល​ក្នុង​អាង​ត្រាំ​ដើម្បី​ធ្វើ​ត្រសក់​ចាវ​ក្នុង​ភូមិ​មួយ​ក្នុង​ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ។ ក្នុង​មួយ​ថ្ងៃ​អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​នេះ​អាច​​ផលិត​ត្រសក់​ចាវ​បាន​ប្រមាណ​ជាង​២​តោន​។​ សម្រាប់​តម្លៃ​លក់​ទៅ​ឲ្យ​អ្នក​បោះ​ឲ្យ​ម៉ូយ​យក​ទៅ​លក់​បន្ត​ក្នុង​មួយ​គីឡូ​ ២៨០០​រយ​រៀល​ និង​តម្លៃ​លក់​រាយ​ ៣​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។​  

៤.ការងារ​ពាក់​វ៉ែនតា​ខ្មៅ​ប្រចាំ​

  ជាង​ផ្សា​តុ​កៅអី​ម្នាក់​នៅ​រោង​ជាង​ផលិត​សម្ភារៈ​ និង​គ្រឿង​សង្ហារិម​ធ្វើ​ពី​ឈើ​ ដែក​ និង​ផ្ដៅ​មួយ​កន្លែង​នៅ​ភូមិ​កោះ​ក្របី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។ ការងារ​មួយ​នេះ​គឺ​តម្រូវ​ឲ្យ​ពាក់​វ៉ែនតា​ខ្មៅ ​ដើម្បី​ការពារ​ភ្នែក​ពី​ពន្លឺ​របស់ ប៉ុស្តិ៍​ផ្សា​ដែល​មាន​ពន្លឺ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ភ្នែក​ខូច​បាន។  

៥. របរ​ធ្វើ​ស្លា​ចំណិត​អ្នក​ស្រុក​ជប់​

    អ្នកស្រី​ សាំង សារិ អាយុ ៤៥​ឆ្នាំ ជា​អ្នក​រកស៊ី​ផលិត​ជា​ស្លា​ចំណិត​​ធំ​មួយ​រូប​ប្រចាំ​ភូមិ​ជប់​ក្រៅ​ ឃុំ ជប់​ ស្រុក​ និង​ខេត្ត ត្បូង​ឃ្មុំ​។ ការងារ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​ជា​អ្នក​ម៉ៅ​ចម្ការ​ស្លា​រយៈ​ពេល​៧​ឆ្នាំ​រូប​​នេះ​គឺ​រវល់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់​កណ្ដាល​អធ្រាត្រ​ទើប​បាន​សម្រាក​។  

៦. រទេះ​ប្រើ​ក្របី​សឹង​លែង​ឃើញ​នៅ​កម្ពុជា​

  នេះ​ជា​រូប​រទេះ​ក្របី​​ដឹក​អុស​ចេញ​ពី​ព្រៃ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​ទឹក​ដី​​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ដែល​​​ដែល​មាន​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្រចេះ។ រទេះ​ដែល​ប្រើ​ក្របី​បែប​នេះ​ហាក់​មាន​កាន់​តែ​តិច​តួច​ណាស់​នៅ​កម្ពុជា​សម័យ​បច្ចុប្បន្ន​នេះ​។ នេះ​អាច​មក​ពី​វិស័យ​​បច្ចេកវិទ្យា​នៅ​កម្ពុជា​មាន​​​ជឿនលឿន​គ្រឿង​យន្ត​ក្នុង​វិស័យ​កសិកម្ម​កាន់​តែ​រីក​ចម្រើន​។ ការ​ប្រើ​ប្រាស់​គ្រឿង​យន្ត​កាន់​តែ​ច្រើន​ ​រទេះ​គោ​ក្របី​ដែល​ជា​យាន​ជំនិះ​ប្រពៃណី​តាំងពី​បរម​បុរាណ​របស់​កម្ពុជា​​សឹង​តែ​លែង​មាន​វត្តមាន​នៅ​កម្ពុជា​។

ព័ត៌មាន​ចាប់​អារម្មណ៍​ផ្សេង​ទៀត​៖

 

   

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី