ទ័ព ប៉ះ​ក្រុម​​របស់​ ធារី ល្ងាច​នេះ​ នឹង​ដាក់​កីឡាករ​បរទេស​ធ្វើតេស្ត

  • 2018-01-08 02:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ការពារ​ជាតិ (ទ័ព) ​ទទួល​ក្រុម​ខ្លាំង​មក​ពី​ម៉ាឡេស៊ី Terengganu FC ​​ម៉ោង ៦:៣០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ក្នុង​ជំនួប​កម្ដៅ​សាច់​ដុំ​ត្រៀម​បើក​រដូវ​កាល។​

​Terengganu FC ជា​ក្រុម​មក​ពី​​ម៉ាឡេស៊ី​ ដែល​មាន​កីឡាករ​កម្ពុជា​មួយ​រួប​កំពុង​លេង​នៅ​ទីនោះ​គឺ ធារី ចន្ថាប៊ីន ។ សម្រាប់​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​នេះ​លោក ខូវ ឆាយ អ្នក​ចាត់​ការ​ទូទៅ​របស់​ទ័ព​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​របស់​លោក​ចង់​ធ្វើតេស្ត​កីឡាករ​បរទេស​មួយ​ចំនួន​ មុន​ពេល​ឈាន​ដល់​ការ​ចុះ​កុង​ត្រា​​ចូល​លេង​ឲ្យ​ទ័ព​នៅ​រដូវ​កាល​ក្រោយ។

សូម​បញ្ជាក់​ថា ក្លឹប​ទាំង​ពីរ​ទើប​តែ​បាន​ប្រកួត​មិត្ត​ភាព​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដូច​គ្នា​គឺ​ក្លឹប ក្រសួង​ការពារ​ជាតិ​បាន​ប្រកួត​ស្មើ​ក្រុម Negeri Sembilan FA មក​ពី​ម៉ាឡេស៊ី ១-១ និង​​ក្រុម Terengganu FC បាន​ប្រកួត​ឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ១-០៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី