ជា​ពី​របួស​ភ្លាម Bale រក​បាន​ពីរ​គ្រាប់​ភ្លែត តែ​​មិន​​អាច​ឈ្នះ Celta ដដែល

  • 2018-01-08 02:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បង្ហាញ​ខ្លួន​យប់​មិញ​ឲ្យ​ Real Madrid នៅ La liga​ ភ្លាម​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វេល​ Gareth Bale ​ទាត់​ចូល​បាន​ពីរ​គ្រាប់​ ក្រោយ​សម្រាក​​ព្យាបាល​របួស​កាល​ពី​កញ្ញា​ ឆ្នាំ​២០១៧ តែ​លទ្ធផល​បាន​ត្រឹម​ស្មើ​ម្ចាស់ផ្ទះ Celta Vigo ២-២។

​​គ្រាប់​បាល់​ដំបូង​​ម្ចាស់​ផ្ទះ​ជា​អ្នក​រក​បាន​មុន ដែល​អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool, Iago Aspas ​បាន​ប​បញ្ជូន​​បាល់​ឲ្យ​កីឡាករ​ Daniel Wass រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី​៣៣។ ​ក្រោយ​មក​​បាន​តែ​៣​នាទី​ប៉ុណ្ណោះ Bale ​ទទួល​បាល់​ពី​ Toni Kroos នាទី​ទី​៣៦ រក​បាន​មួយ​គ្រាប់ និង​គ្រាប់​ទី​២ នាទី​ទី​៣៨ ដែល​គ្រាប់​ទី​២​នេះ​ទទួល​បាល់​ពី ​​Isco។​ ចប់​វគ្គ​ទី​១ ក្រុម​ភ្ញៀវ Real នាំ​មុខ ២-១។ ​

ប៉ុន្តែ​ចូល​ដល់​វគ្គ​ទី​២ ​​នាទី​ទី​៨២ Maxi Gomez ​របស់​​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ ២-២ បើទោះ Iago Aspas ​បាន​ធ្វើ​ឲ្យ​ខក​ខាន​ទាត់​បាល់​ប៉េណាល់​ទី​មិន​បាន​សម្រេច​នៅ​នាទី​​ទី​៧២ ក៏​ដោយ។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២។

​ចំណែក Barcelona ​វិញ​​លត់​ក្រុម​ខ្សោយ​ Levante ៣-០ ដែល​៣​គ្រាប់​របស់​ពួក​គេ​រក​បាន​ដោយ​ Messi នាទី​ទី​១២ L.Suarez នាទី​ទី​៣៨ និង​​ខ្សែ​បម្រើ​ប្រេស៊ីល Paulinho​ នាទី​ទី​៩០​+៣៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​