ទូរសព្ទដ៏តូចច្រឡឹង Elari NanoPhone លក់តាមហាងតម្លៃ ៥០ ដុល្លារ
- 2018-01-12 02:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទដ៏តូចច្រឡឹង Elari NanoPhone លក់តាមហាងតម្លៃ ៥០ ដុល្លារ
ចន្លោះមិនឃើញ
កន្លងមកប្រិយមិត្តបានស្គាល់ទូរសព្ទ Zanco Tiny1 ដែលជាទូរសព្ទតូចជាងគេបំផុតលើលោកទំហំប៉ុនមេដៃប៉ុណ្ណោះ។ ដោយឡែកថ្ងៃនេះក្រុមការងារណែនាំទូរសព្ទដ៏តូចត្រឡឹងមួយទៀតម៉ូឌែល NanoPhone C របស់ក្រុមហ៊ុន Elari។ កុំឲ្យខាតពេលយូរ មកមើលចំណុចពិសេសៗដែលមាននៅលើទូរសព្ទដ៏តូចនេះ។
រូបរាងខាងក្រៅ
ទូរសព្ទតូចនេះ មានរាងជ្រុងទ្រវែង ប៉ុនពីរធ្នាប់ដៃប៉ុណ្ណោះ ប៉ុន្តែស្រោបដោយលោហៈធាតុសុទ្ធទាំងមុខ-ក្រោយ មានគ្រាប់ចុច ១៦ គ្រាប់រៀបជាលក្ខណៈផ្ដេកស្រដៀងគ្រាប់ចុច Nokia 3310 ដែរ។ មានអេក្រង់ទំហំ ១ អ៊ីញ ឯផ្ទៃ Interface ដំបូងបង្ហាញបានតែម៉ោង សញ្ញារូបថ្ម បង្គោលសេវា សញ្ញា Bluetooth ឬភ្លេងចម្រៀងតែប៉ុណ្ណោះ។
ការប្រើប្រាស់
អ្នកអាចចុចដោះសោរនៅលើ NanoPhone C ដោយគ្រាន់តែចុចប៊ូតុង OK+* ជាការស្រេច ឯប៊ូតុងខាងលើសម្រាប់ចុចត្រឡប់ទៅត្រឡប់មក។ បើចង់ត្រឡប់ក្រោយម្ដងទាំងអស់ចុចលើប៊ូតុងខាងស្ដាំ។
លក្ខណៈសម្បត្តិ
Elari NanoPhone C នេះមានដើមកំណើតមកពីប្រទេសរុស្ស៊ីដែលមានលោក Yosef Sachs ជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Elari ។ NanoPhone C ប្រកាសដាក់លក់ដំបូងគេនៅឥណ្ឌាកាលពីខែកក្កដា ឆ្នាំ ២០១៧ ជាមួយតម្លៃប្រមាណ ៦១ ដុល្លារ។ ចំណែកតម្លៃដាក់នៅខ្មែរក្នុងហាងអាន ឆែលក់ទូរសព្ទខ្ទង់ប្រមាណជា ៥០ ដុល្លារ៕
ម៉ាក Elari ប្រទេសរុស្ស៊ីនេះផងដែរក៏មានផលិតផលបច្ចេកវិទ្យាជាច្រើនទៀតដូចជា SmartDrive USB, កាស, នាឡិកាឆ្លាតវៃសម្រាប់ក្មេងៗ ឆ្នាំងសាកឥតខ្សែ PowerBanks ជាដើម៕