Google ឲ្យ iPhone X ឥត​គិត​ថ្លៃ កំពុង​ល្បី​ពេញ​អ៊ីនធឺណិត

  • 2018-01-30 09:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​លើ Browser សុខៗ ហើយ​លោត​សារ​មួយ​ភ្ជាប់​រូប​តំណាង Google ដោយ​បញ្ជាក់​ថា​អ្នក​បាន​ឈ្នះ iPhone X មួយ​គ្រឿង​ឥត​គិត​ថ្លៃ យល់​ល្អ​ត្រូវ​បដិសេធ​ដាច់ខាត​ក្នុង​ការ​ចូលរួម។

រូបតំណាងសារបោកប្រាស់

ផ្អែក​តាម​ប្រភព​ក្រៅ​ស្រុក​បង្ហើប​ប្រាប់​ថា​វិធី​បោកប្រាស់​មួយ​នេះ គឺ​ជា​មធ្យោបាយ​របស់​ជន​ខិលខូច​ក្នុង​ការ​ស្វែងរក​អ្នក​បំពេញ **Survey** ហើយ​ពុំ​មាន​ជាប់​ទាក់ទង​ឬ​ជា​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន​អាមេរិក Google នោះ​ទេ។ ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​ចុច​តាម​អ្វី​ដែល​វា​ណែនាំ ភ្លាមៗ​នឹង​រត់​ស្វ័យប្រវត្តិ​ទៅ​កាន់​ទំព័រ​មួយ​ផ្សេង​ទៀត ដើម្បី​បញ្ឆោត​ឲ្យ​អ្នក​ទិញ​ផលិតផល​ឬ​ប្រើប្រាស់​សេវាកម្ម​នៃ​ក្រុម​ខិលខូច។​

​សរុប​ជា​រួម​អ្នក​នឹង​ពុំ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់​ពី​ការ​អនុវត្ត​តាម​លំនាំ​របស់​ពួក​គេ ទៀតសោត​អ្នក​ទទួល​កម្រៃ​ពិត​ប្រាកដ គឺ​ជា​អ្នក​បង្កើត​ល្បិចកល​មួយ​នេះ។ យ៉ាងណាមិញ​តាម​ការ​សង្កេត​មួយ​ភាគ​ធំ បញ្ហា​ឆបោក​ដូច​បាន​រៀបរាប់​ខាង​លើ ភាគច្រើន​កើត​តែ​អ្នក​ប្រើ​កម្មវិធី​អ៊ីនធឺណិត Chrome ឬ Baidu ខណៈ Firefox ហាក់​មិន​ទាន់ឃើញកើតមាននៅឡើយ។

ប្រភព: https://www.onlinethreatalerts.com/article/2018/1/21/beware-of-google-free-apple-iphone-x-visitor-browser-opinion-survey-scam/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម