មុននេះបន្តិច​ ធ្លាយ​តម្លៃ Galaxy S9 នឹង​លក់​ថ្លៃ​ជាង Galaxy S8

  • 2018-01-30 01:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​ការ​សង្ស័យ​ទៀត​ទេ SAMSUNG នឹង​​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី Galaxy S9/S9+ ក្នុង​ពិព័រណ៍ MWC នា​ថ្ងៃ​ទី ២៥ កុម្ភៈ។ ​មុន​នេះ​បន្តិច​ក៏​មាន​ការ​ទម្លាយ​ចេញ​នូវ​តម្លៃ​ម៉ូដែល​ទាំង ២ រំពឹង​នឹង​ដាក់​លក់​តាម​រយៈ​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ទាំង ៣ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​ខ្ពស់​ជាង​ឆ្ងាយ​ធៀប​ទៅ​នឹង Galaxy ជំនាន់​ឆ្នាំ ២០១៧។

អំឡុង​ S8 បង្ហាញ​ខ្លួន​ដំបូង​នៅ​កូរ៉េ​តម្លៃ​ប្រហែល ៩៣៥ ០០០ វ៉ន់ (៨៧៥ ដុល្លារ) ស្រប​ពេល S9 នឹង​ថ្លៃ​ចន្លោះ​ពី ៩៥០ ០០០ ដល់ ៩៩៩ ០០០ វ៉ន់ (៨៩០-៩៣៥ ដុល្លារ)។ នៅ​ទីផ្សារ​អាមេរិក S8 ថ្លៃ ៧៥០ ដុល្លារ បើ​ថ្លៃ​ឡើង​ខ្ពស់​ជាង​មុន ១០ ភាគរយ​នោះ​អាច​នឹង​ដល់ ៨០០ ដុល្លារ។​

តាម​ការ​ប្រកាស​ពី Samsung Official ធ្លាប់​បាន​បញ្ជាក់​​ថា "ត្រកូល Galaxy S9 នឹង​ផ្តោត​សំខាន់​លើ​ភាព​ងាយ​ស្រួល​ប្រើប្រាស់​របស់​អតិថិជន ជា​ជាង​ការ​រចនា​រូបរាង​ថ្មី។ ចំពោះ​កាលវិភាគ​ចេញ​លក់​និង​តម្លៃ​ច្បាស់​ការ ក្រុមហ៊ុន​ក៏​នឹង​បង្ហាញ​ក្រោយ​ថ្ងៃ​បើក​ព្រឹត្តិការណ៍​សម្ភោធ​ចប់​រួចរាល់"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម