បកស្រាយឲ្យអស់ចម្ងល់កូដ 404 Error ដែលច្រើនឃើញលើអ៊ីនធឺណិត
- 2018-03-01 02:25:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បកស្រាយឲ្យអស់ចម្ងល់កូដ 404 Error ដែលច្រើនឃើញលើអ៊ីនធឺណិត
ចន្លោះមិនឃើញ
ការបើកមើលគេហទំព័រលើប្រព័ន្ធអ៊ីនធឺណិតរាល់ពេលអ្នកប្រើប្រាស់ជួបបញ្ហាអ្វីមួយ ភ្លាមនោះនឹងលោតកូដប្លែកៗខុសពីគ្នា។ ក្នុងចំណោមនោះកូដ 404 Error ជាអ្វីដែលអ្នករាល់គ្នា ឧស្សាហ៍ប្រទះឃើញញឹកញាប់បំផុត ដោយជឿថាមួយភាគធំក៏នៅមានមន្ទិលសង្ស័យជុំវិញរឿងរ៉ាវនេះ។
កូដ 404 Error ជាសារនៃកំហុសដ៏សាមញ្ញមួយមានប្រើប្រាស់លើ Webpage។ បញ្ជាក់ទៅអ្នកប្រើប្រាស់ថា Link ឬ URL ដែលពួកគេបានវាយបញ្ចូល មានភាពមិនត្រឹមត្រូវឬហួសសម័យ បន្សំពីនេះក៏អាចមកពីទំព័រឬទិន្នន័យលើគេហទំព័រនោះត្រូវបានលុបចោលឬប្តូរទីតាំង ដោយមិនទាន់ Update ឲ្យរត់ស្វ័យប្រវត្តិទៅ URL ថ្មី ក៏ជាហេតុផលធ្វើឲ្យសារ 404 ច្រើនលោតមកជាញឹកញយ។
ធម្មតាប្រភេទសារនេះ បើគ្មានការកំណត់អាចលោតថា 404 Page Not Found ឬ 404. That's an error ប៉ុន្តែសម្រាប់ម្ចាស់គេហទំព័រក៏មានសិទ្ធកែច្នៃនិងរចនាក្នុងទម្រង់ប្លែកខុសពីគ្នា ទៅតាមចំណង់ចំណូលចិត្តដែលខ្លួនចង់បាន។
យ៉ាងណាមិញក៏មានកូដ Error ផ្សេងទៀតដូចជា 200 តំណាងឲ្យ Webpage ដែលអ្នកស្វែងរកពិតជាមាន ប៉ុន្តែមានដំណើរការមិនប្រក្រតី និង 301 បញ្ជាក់ពីទិន្នន័យនោះត្រូវបានយកទៅដាក់ទីតាំងថ្មីផ្សេងទៀត។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ចេញហើយលទ្ធផលប្រៀបធៀបថាមពលថ្មរវាង Galaxy S8 និង Galaxy S9
Asus ZenFone ស៊េរីថ្មី រាងដូច iPhone X ជាគ្នា តម្លៃថោកជាងពាក់កណ្ដាល