ឆ្នាំថ្មីនេះ មាស សុខ សោភា មាន៥បទ សង្ឃឹមផ្ទុះខ្លាំងតែ១បទ
- 2018-03-21 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំថ្មីនេះ មាស សុខ សោភា មាន៥បទ សង្ឃឹមផ្ទុះខ្លាំងតែ១បទ
ចន្លោះមិនឃើញ
តារាចម្រៀង មាស សុខសោភា បានប្រាប់ឲ្យដឹងថា សម្រាប់វ៉ុលឆ្នាំថ្មីនេះ ខ្លួនមានបទចម្រៀង៥បទ ប៉ុន្តែសង្ឃឹមផ្ទុះតែ១បទប៉ុណ្ណោះ ដោយបទនោះនាងបានចម្រៀងឆ្លើយឆ្លងជាមួយលោក ខេម ។
បទចម្រៀងដែលមានសុខ សោភា សង្ឃឹមផ្ទុះនោះ គឺបទ"ឱ្យអត់ស្រឡះទៅ" ដែលជាតែងនិពន្ធ Melody និងទំនុកច្រៀង ដោយលោក យឹម តាស្រង់ ជាចង្វាក់រាំវង់ ហើយច្រៀងរួមគ្នាជាមួយតារាចម្រៀង ខេម។
មូលហេតុដែលនាំឲ្យតារាចម្រៀងស្រីល្បីឈ្មោះរូបនេះសង្ឃឹមបទចម្រៀង១បទខាងលើទទួលការគាំទ្រខ្លាំងជាបទចម្រៀងរបស់នាង៤បទផ្សេងទៀតនោះ ក៏ព្រោះតែបទចម្រៀង១បទនោះ សំលេងរបស់នាងធ្វើបានល្អខ្លាំងស៊ីជាមួយលំលេង លោក ខេម គួបផ្សំចង្វាក់នោះជាចង្វាក់រាំវង់ ភ្លេងថ្មី ហើយអត្ថន័យនៃបទចម្រៀង ត្រូវចិត្តមហាជនតែម្ដង ។
បទចម្រៀង៤បទផ្សេងទៀតដែល មាស សុខសោភា ចេ្នៅវ៉ុលចូលឆ្នាំថ្មីនេះ ប៉ុន្តែនាងហាក់ដូចជា មិនសង្ឃឹមផ្ទុះខ្លាំងនោះបទ"ណាំណាវចូកកំពឹស" ច្រៀងរួមគ្នា ជាមួយ អ្នកនាង ចេន សាយចៃ។ បទ"អួតទាំងបង អួតទាំងប្អូន" ច្រៀង៤នាក់រួមគ្នា មាន ខេម, ឃុង ឃុយ និង ចេន សាយចៃ។ បទ"ចង្កេះទន់ទោរ" ច្រៀងរួមជាមួយ Tempo - BOB និង បទ"លួចស្នេហ៍អ្នកភ្លេង "ច្រៀងម្នាក់ឯង។
ចង់ដឹងថា បទ"ឱ្យអត់ស្រឡះទៅ" ពីរោះបែបណា អីចឹងតោះ! សាក់ស្ដាប់មើលទាំងអស់គ្នា៕