បេក្ខជន BGT ម្នាក់សម្ដែង​ឈុត​១ក្បាច់ គណៈកម្មការ​អត់ដង្ហើម​តាមចង់ស្ទះ

  • 2018-04-23 09:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​កម្មវិធី​ Britain's Got Talent ឆ្នាំ​ ២០១៨​ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​គ្រប់គ្នា​ ទាំង​អ្នក​ចូលរួម​កម្មវិធី​ផ្ទាល់​ ទាំង​ពិធីករ និងគណៈ​កម្មការ​ប្រឹង​អត់​ដង្ហើម​តាម​ស្ទើរ​ស្ទះ​ខ្យល់​ ពេល​លោក​សម្ដែង​សមត្ថភាព។

បេក្ខភាព​កម្មវិធី​រូប​នោះ​មាន​ឈ្មោះ​ Matt Johnson អាយុ​ ៤៣ឆ្នាំ​ ជា​អ្នក​ជំនាញរំដោះ​ខ្លួន​ម្នាក់​ ដែល​បាន​ឡើង​មក​បង្ហាញ​ទេពកោសល្យ​ដ៏​កម្រ​លើ​ឆាក​ប្រកួត​ប្រជែងសមត្ថភាព​លំដាប់​ថ្នាក់​ពិភពលោក​នេះ។ ឈុត​ឆាក​ដែល​ Matt បាន​សម្ដែង​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​នោះ គឺសមត្ថភាព​ប្រឹង​អត់​ដង្ហើម​ក្នុង​ទឹក និង​ព្យាយាម​ស្វែង​រក​កូន​សោ​មក​ចាក់​ ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ធុង​ទឹក។

ប្រិយមិត្តនឹងជក់ចិត្ត​ពេលទស្សនា​វីដេអូខាង​ក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម