​សោក​ស្ដាយ​ផង​ម្ចាស់ Galaxy S7 ! ការ​អាប់ដេត​ Android 8.0 ​ត្រូវ​ពន្យារពេល​ហើយ

  • 2018-04-23 08:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ម្ចាស់​ Galaxy S7/S7 Edge មិន​តិច​​នោះ​ទេ ប្រហែល​ជា​កំពុង​ទន្ទឹង​រង់ចាំ​ការ​អាប់ដេត​ឡើង​​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.0 ​ហើយ​ពេល​នេះ​ទំនង​ជា​ត្រូវ​រង់ចាំ​បន្ត​ទៀត​ហើយ។

ត្បិត​ថា​មាន​ការ​ចេញ​ផ្សាយ​ដំណឹង​ថា​​ការ​អាប់ដេត​សម្រាប់​ S7/S7 Edge នឹង​ចាប់​ផ្ដើម​បញ្ចេញ​នៅ​​ពាក់​កណ្ដាល​ខែ​មេសា​ ប៉ុន្តែ​​ដំណឹង​ចុង​ក្រោយ​នេះ​បាន​និយាយ​ថា​ Samsung ទំនង​ជា​បាន​អូស​បន្លាយ​ការ​អាប់ដេត​ដល់​ខែ​ក្រោយ។

តាម​រយៈ​វិបសាយ​ភាសា​ទួរគី​មួយ​ដែរ​ Samsung តែង​ប្រើ​សម្រាប់​ប្រកាស​ដំណឹង​ផ្លូវ​ការ​ បាន​ឲ្យ​ដឹង​ថា​ Galaxy S7/S7 Edge អាច​នឹង​ទទួល​បាន​ការ​អាប់ដេត​ Android 8.0 នៅ​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា​ខាង​មុខ។

គួរ​ដឹង​ថា​ ពេល​វេលា​ដែល​បង្ហាញ​ខាង​លើ​​នេះ​គឺ​សម្រាប់​ប្រទេស​ទួរគី​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ដទៃ​ក៏​អាច​ទទួល​បាន​ការ​អាប់ដេត​នៅ​អំឡុង​ពេល​ដូច​គ្នា​នេះ​ដែរ៕​​​​​​​ ​​​​​​​​​​​​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី