ប្រៀបធៀប​ទើប​ដឹង​ត្រកូល​ថ្មី E5 Plus ​ខុស​ E4 Plus យ៉ាងណា

  • 2018-04-25 01:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ស៊េរី​ G តម្លៃ​ធូរ​ថ្លៃ​របស់​ Motorola មាន​ការ​ចាប់​អារម្មណ៍​ច្រើន​​។ តែ​ស៊េរី​ E ក៏​មាន​គុណភាព​ គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។ នៅ​ពេល​ជាមួយ​គ្នា​ ក្រុមហ៊ុន​បាន​បង្ហាញ​ Moto G6 ហើយ​ក៏​មាន​វត្តមាន​ Moto E5 Plus ថ្មី​ផង​ដែរ​។

#ចុះ​មាន​អ្វី​ប្លែក​បើ​ប្រៀប​ជាមួយ​ Moto E4 Plus?

លក្ខណៈ​សម្បត្តិ​

ល្បឿន​ និង​ថាមពល​ថ្ម​

Moto E4 Plus បាន​បំពាក់​ Chip MediaTek MT6737 ខណៈ Moto E5 Plus បាន​បំពាក់​ Chip Qualcomm Snapdragon 435 ជំនួស​វិញ​។ Chip ទាំង​ពីរ​នេះ​ មាន​សមត្ថភាព​បំពេញ​ការងារ​ក្នុង​ល្បឿន​ស្រដៀង​គ្នា​ គ្រាន់​តែ​ Snapdragon 435 លឿន​ជាង​បន្តិច​។

ចំពោះ​ Storage Moto E5 Plus មាន 32GB ខណៈ​ម៉ូដែល​ចាស់​មាន​ជម្រើស​ 16GB ឬ​ 32GB។ ស្មាតហ្វូន​ម៉ូដែល​ទាំង​ពីរ​មាន​ RAM 3GB។

ទូរសព្ទ​ទាំង​ពីរ​ប្រើ​ថ្ម​ទំហំ​ធំ​ មាន​ថាមពល​ 5000mAh អាច​ប្រើ​បាន​លើស​មួយ​ថ្ងៃ​ បើ​ប្រើ​ល្មមៗ​ ហើយ​ Moto E5 Plus មាន​បច្ចេកវិទ្យា​ TurboPower (សាក​ថ្ម​បាន​លឿន​) ថាមពល​ 15W ខណៈ​ Moto E4 Plus មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ធម្មតា​ ថាមពល​ 10W ដែល​ប្រើ​ពេល​សាក​យូរ​ជាង​។

ជា​រួម​ ទូរសព្ទ​ទាំង​ពីរ​ មាន​សមត្ថភាព​ស្រដៀង​គ្នា​ គ្រាន់​តែ​ម៉ូដែល​ថ្មី​ដំណើរការ​ និង​សាក​ថ្ម​បាន​លឿន​ជាង​បន្តិច​។

ការ​រចនា​

ម៉ូដែល​ថ្មី​ មើល​ទៅ​មាន​លក្ខណៈ​ទំនើប​ជាង​ ដោយ​ផ្ទៃ​ខាងក្រោយ​ប្រើ​កញ្ចក់​ ខណៈ​ Moto E4 Plus ប្រើ​លោហៈ​ជំនួស​វិញ​។ ដូច​នឹង​ម៉ូដែល​ទូរសព្ទ​ Moto ផ្សេង​ទៀត​ ដែល​មាន​សមាមាត្រ​បណ្ដោយ​ និង​ទទឹង​អេក្រង់​ទំហំ​ 18:9។

Moto E4 Plus មាន​ប៊ូតុង​ Home ស្ថិត​នៅ​ក្រោម​អេក្រង់​ ខណៈ​ Moto E5 Plus ប្រើ​ប៊ូតុង​លើ​អេក្រង់​ និង​ផ្លាស់ប្ដូរ​មុខងារ​ស្កេន​ម្រាម​ដៃ​ទៅ​ក្រោយ​។ ទូរសព្ទ​ទាំង​ពីរ​ មាន​រន្ធ​កាស​ (Headphone jack) និង​រន្ធ​ MicroUSB។

ចំពោះ​ភាព​ស្ថិតស្ថេរ​ក្នុង​ការ​ប្រើប្រាស់​ Moto E4 Plus ទំនង​ល្អ​ជាង​ ដោយ​ផ្ទៃ​ក្រោយ​ប្រើ​លោហៈ (Metal) ​មិនមែន​កញ្ចក់​ (Glass) ងាយ​នឹង​បែក​ពេល​ធ្លាក់​។ ម៉ូដែល​ទាំង​ពីរ​ មិន​មាន​មុខងារ​ការពារ​ជម្រាប​ទឹក​នោះ​ទេ​។ បើ​និយាយ​ពី​រូបរាង​ Moto E5 Plus មើល​ទៅ​ស្អាត​ជាង​។

អេក្រង់​

Moto E4 Plus មាន​អេក្រង់​ទំហំ​ 5.5អ៊ីង​ Resolution 1 280 x 720 Pixels ដែល​អាច​បម្លែង​ទៅ​ដង់ស៊ីតេ​ Pixel ប្រមាណ​ 267 Pixels ក្នុង​មួយ​អ៊ីង​។ រីឯ​ Moto E5 Plus មាន​អេក្រង់​ទំហំ​ 6 អ៊ីង Resolution 1 440 x 720 pixels ផ្ដល់​ដង់ស៊ីតេ​ Pixel ប្រមាណ​ 268។

កាមេរ៉ា

Moto E4 Plus មាន​កាមេរ៉ា​ក្រោយ​ទំហំ​ 13 Megapixels ជាមួយ​ Lens មាន​ Apertures f/2.0 ខណៈ​កាមេរ៉ា​មុខ​ទំហំ​ 5 Megapixels។ ចំពោះ​ Moto E5 Plus មាន​កាមេរ៉ា​ក្រោម​ទំហំ​ 12 Megapixels ជាមួយ Lens មាន​ Apertures f/2.0 ខណៈ​កាមេរ៉ា​មុខ​ទំហំ​ 8 Megapixels តែ​មាន​មុខងារ​ច្រើន​ជាង​ ដូចជា​ មុខងារ​សម្គាល់​មុខ​ Phase Detection Autofocus, HDR និង​មុខងារ​មួយ​ចំនួន​ទៀត​។

កំណែ​ទម្រង់​ប្រព័ន្ធ​ប្រតិបត្តិការ​

Moto E4 Plus មក​ជាមួយ​ Android 7.1.1 Nougat ខណៈ​ Moto E5 Plus មក​ជាមួយ​ Android 8.0 Oreo។ ទូរសព្ទ​ទាំងពីរ​មិន​ទាន់​ មាន​ប្រើ​ Android P នោះ​ទេ​ តែ​ទទួល​បាន​កំណែទម្រង់​សុវត្ថិភាព​ថ្មីៗ​។

ទូរសព្ទ​ Moto មាន​មុខងារ​ស្ទើរ​តែ​ដូច​នឹង​ Android ពី​ Stock (ទម្រង់​ដើម​) តែ​ក្រុមហ៊ុន​បន្ថែម​មុខងារ​មួយ​ចំនួន​ទៅ​កាន់​ប្រព័ន្ធ​ ដូចជា​ទូរសព្ទ​មាន​មុខងារ​ Moto Actions អាច​ឲ្យ​អ្នក​បើក​ និង​គ្រប់គ្រង​កម្មវិធី​ប្រើ​ Gestures ដូចជា​បង្វិល​ករ​ដៃ​ពីរ​ដង​ដើម្បី​បើក​កម្មវិធី​កាមេរ៉ា​។

Moto E5 Plus នៅ​ទីនេះ​ជា​ទូរសព្ទ​ល្អ​ ដំណើរការ​លឿន​ រូបរាង​ស្អាត​ គួរ​ឲ្យ​ទាក់ទាញ​ រួម​ជា​មួយ​ផ្ទៃ​កញ្ចក់​នៅ​ខាងក្រោយ​ និង​អេក្រង់​ទំហំ​ធំ​។ មែនទែន​ទៅ​ មិនមែន​មាន​ន័យ​ថា​ Moto E4 Plus មិន​ល្អ​ក្នុង​ការ​ទិញ​ប្រើ​នោះ​ទេ​ ហើយ​បើ​អ្នក​ចង់​វិនិយោគ​ថវិកា​តិចតួច និង​ចាប់អារម្មណ៍​ស៊េរី​ E អាច​រង់ចាំ​តម្លៃ​ធ្លាក់​ចុះ​បន្តិច​ ពេល​ E5 Plus មាន​លើ​ទីផ្សារ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី