ធ្លាប់តែលឺគេនិយាយ ចុះមានដឹងអត់ថាអ្វីជាកម្មវិធី Open Source?
- 2018-05-09 01:36:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែលឺគេនិយាយ ចុះមានដឹងអត់ថាអ្វីជាកម្មវិធី Open Source?
ចន្លោះមិនឃើញ
ពាក្យថា Open Source សំដៅទៅលើអ្វីមួយដែលមនុស្សអាចធ្វើការកែប្រែនិងចែករំលែក ព្រោះទម្រង់របស់វាអាចអនុញ្ញាតឲ្យអ្នកចូលទៅប្រើប្រាស់ជាសាធារណៈ។ ពាក្យនេះសោតត្រូវគេនិយមយកទៅភ្ជាប់ជាមួយពាក្យ Software ហើយក៏មានការងឿងឆ្ងល់ ថាតើ Open Source Software មានអត្ថន័យដូចម្តេច?
និយាយឲ្យងាយយល់វាជាប្រភេទកម្មវិធីលើកុំព្យូទ័រ ដែលអ្នកអភិវឌ្ឍ (Developer) បានបើកចំហប្រភពកូដ (Source Code) ឲ្យទៅអ្នករាល់គ្នាអាចធ្វើការត្រួតពិនិត្យ កែប្រែ និងច្នៃឲ្យប្រសើរឡើង។ កូដនេះបង្កើតដោយអ្នកសរសេរកម្មវិធីកុំព្យូទ័រ ហើយអ្នកប្រើប្រាស់ក៏អាចផ្លាស់ប្តូរទៅតាមទម្រង់នៃដំណើរការដែលខ្លួនចង់បានឬកែចន្លោះប្រហោងបើគិតថាដំណើរការពុំប្រក្រតី។ ឧទាហរណ៍ដូចជាកម្មវិធី LibreOffice និង GNU Imgae Manipulation។
ខុសគ្នាទៅនឹង Closed Source ឬ Proprietary Software ដោយប្រភពកូដនេះមានតែក្រុមការងារ ស្ថាប័ន ឬបុគ្គលអ្នកបង្កើតតែប៉ុណ្ណោះ ដែលអាចចូលកែប្រែបាន។ ជាញឹកញយអ្នកប្រើប្រាស់ត្រូវបានទាមទារឲ្យយល់ព្រមលើអាជ្ញាប័ណ្ណដំណើរការកម្មវិធីនោះ ឧទាហរណ៍ដូចជាកម្មវិធី Microsoft Office និង Adobe Photoshop៕
ប្រភព: https://opensource.com/resources/what-open-source
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ផលិតផលទាំង ២៥ នេះចេញមិនបានប៉ុន្មានផងក៏ដាំដូងចេញពីពិភពលោកទៅវិញ
តាក់ស៊ីហោះចាប់ផ្តើមហោះហើរដោយជោគជ័យ អតិថិជនអាចទៅរកជិះបានហើយ