តាមដានតម្លៃខ្លួន កំលោះសង្ហា ៤រូបនេះ ឡើងថ្លៃប៉ុន្មានហើយឥឡូវ
- 2018-05-12 06:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដានតម្លៃខ្លួន កំលោះសង្ហា ៤រូបនេះ ឡើងថ្លៃប៉ុន្មានហើយឥឡូវ
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះ តម្លៃខ្លួនតារាសម្ដែងប្រុស ៤រូបចាប់ផ្ដើមឡើងជាបន្តបន្ទាប់ ក្រោយពីបង្ហាញវត្តមានទាំងខ្សែភាពយន្តខ្នាតធំ និងភាគ។
១/ តារាសម្ដែង ខាត់ វៃហាំង នាពេលបច្ចុប្បន្ននេះចេញថតខ្សែភាពយន្តភាគមួយរឿងលោកទទួលបានចន្លោះពី ៥ ៥០០ ទៅ ៦ ៥០០អាមេរិក អាស្រ័យទៅតាមទីតាំងជិត ឬ ឆ្ងាយតែប៉ុណ្ណោះ។ តម្លៃខ្លួននេះតួឯកប្រុសក្នុងរឿង"អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ" ទើបតែឡើងនៅឆ្នាំនៅពាក់កណ្ដាលឆ្នាំ ២០១៧ ដោយកាលពីឆ្នាំ ២០១៦ ខ្លួនទទួលបាន ៤ ៥០០ ទៅ ៥ ០០០ ដុល្លារអាមេរិកក្នុង១រឿង។
២/រីឯកំលោះសង្ហា អែត វីន វិញកាលពីឆ្នាំ ២០១៧ លោកទទួលបានតម្លៃខ្លួន ៣ ៥០០ ទៅ ៤ ០០០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុង ១រឿង មិនគិតពីរឿងភាគ ឬ ខ្នាតធំនោះទេ ជារួមគឺតម្លៃដូចគ្នា។ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៨ នេះវិញតួឯកប្រុសក្នុងរឿង "មនុស្សឆ្កួត" បានឡើងតម្លៃខ្លួន ៥ ០០០ ដុល្លារអាមេរិកក្នុង១រឿង ហើយតម្លៃខ្លួននេះខ្លួនបានទទួលរួចហើយពីផលិតករ។
៣/ បើនិយាយពីតួឯកប្រុសក្នុងរឿង"ស្រទន់មន្តស្នេហ៍" ប៊ឺរី វិញ កាលពីដំបូងឡើយក្នុង ១រឿងលោកទទួលបានតម្លៃខ្លួនចន្លោះពី ១ ៥០០ ទៅ ២ ០០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង ១រឿង។ ប៉ុន្តែតម្លៃខ្លួនតួឯកប្រុសក្នុងរឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ចាប់ផ្ដើមនៅដើមឆ្នាំ ២០១៧ កន្លងទៅ ដោយក្នុង១រឿងលោក ទទួលបានតម្លៃខ្លួនចាប់បី ៤ ០០០ ទៅ ៥ ០០០ ដុល្លារអាមេរិកក្នុង១រឿង។
៤/ ក្រឡេកមកចាប់អារម្មណ៍កំលោះសង្ហាសាច់សខ្ចី មុំ សុធារ៉ា វិញខ្សែភាពយន្តភាគចន្លោះពី ២៥ ទៅ ៣០ភាគលោកទទួលបានតម្លៃខ្លួន ចាប់ពី ៣ ៥០០ ទៅ ៤ ០០០ដុល្លារអាមេរិក តែប្រសិនបើរឿងភាគចាប់ពី ៤០ឡើងទៅលោក ទទួលបានតម្លៃខ្លួនពី ៤ ៥០០ ទៅ ៥ ៥០០ តម្លៃនេះស្ថិតនៅលើការចរចាគ្នាបន្ថែមទៀត៕