SmallWorld SmallBand ប្រកាស​ចូល​វិស័យ​កុន​ ក្រោយចេញ​អាល់ប៊ុម ២ គុណ ៥ គ្រប់ ១ ឆ្នាំ​ភ្លាម

  • 2018-06-19 08:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SmallWorld SmallBand បាន​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ កាល​ពី​ថ្ងៃ​ទី៩ មិថុនា ដែល​ជា​ថ្ងៃ​គម្រប់ ១ឆ្នាំ របស់​អាល់ប៊ុម ២ គុណ ៥ ដោយ​បាន​បង្ហោះ​វីដេអូ Bothies (បច្ចេកវិទ្យា​ថត​កាមេរ៉ា​មុខ​ក្រោយ ក្នុង​ពេល​តែ​មួយ​របស់ Nokia 7Plus) លើ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ​ខ្លួន ហើយ​បាន​ប្រកាស​ចង់​ចូល​រួម​វិស័យ​កុន។

លោក រៀម សុភិរម្យ ប្រធាន​ក្រុម SmallWorld SmallBand បាន​និយាយ​ថា ក្រុម​តូច នឹង​មិន​ផ្ដោត​តែ​លើ​ការ​បង្កើត​ចម្រៀង និង​អាល់ប៊ុម​ថ្មី​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​ឆ្នាំ​ថ្មី​នេះ នឹង​ចូល​រួម​ក្នុង​វិស័យ​កុន​ផង​ដែរ។

រូបភាព​យក​ចេញ​ពី​មុខងារ Bothies

លោក ភិរម្យ បាន​បន្ត​ថា៖ "រាល់​ពេល​យើង​សម្ដែង​សិល្បៈ ទូរសព្ទ​ដៃ​ពិតជា​សំខាន់​ក្នុង​ការ​កត់​ចំណាំ ចាប់​យក​រូបភាព និង​វីដេអូ​ក្នុង​ពេល​សម្ដែង ដើម្បី​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ជាក់​ស្ដែង​ដូច​ថ្ងៃ​គម្រប់​មួយ​ឆ្នាំ ២ គុណ ៥ អ៊ីចឹង។ ខ្ញុំ​តែង​តែ​ប្រើ​ទូរសព្ទ Nokia 7Plus"។

Nokia 7 Plus មាន​កាមេរ៉ា​មុខ​លំដាប់ Pro 16MP ប្រើ​កញ្ចក់ ZEISS និង​កាមេរ៉ា​ក្រោយ​ទំហំ 12MP/ 13MP ដែល​មាន​សមត្ថភាព​ចាប់​រូបភាព​ពិត​តាម​ពណ៌​ធម្មជាតិ និង​ចាប់​យក​រូបភាព​នៅ​ទី​ងងឹត​បាន​ល្អ។

Smartphone តម្លៃ ៣៩៩ ដុល្លារ​នេះ មាន​អេក្រង់ ៦ អ៊ីញ កម្រិត Full HD+ ជាមួយ ROM 64GB និង​RAM 4GB៕

អត្ថបទ៖ វិទូ