Volkswagen បញ្ចេញរថយន្ត Pick up ស៊េរីថ្មីទើបមកដល់(វីដេអូ)
- 2018-07-04 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Volkswagen បញ្ចេញរថយន្ត Pick up ស៊េរីថ្មីទើបមកដល់(វីដេអូ)
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានបញ្ចេញរថយន្តប្រភេទ Pick upស៊េរីទំនើបចុងក្រោយបង្អស់របស់ខ្លួនចូលមកកាន់ទីផ្សារក្នុងស្រុក កាលពីពេលថ្មីៗនេះ។
រថយន្តម៉ូដែលថ្មីរបស់ Volkswagen នេះមានឈ្មោះថា Amarok 2018 ដែលជារថយន្តបែប Off-road ទ្វារ៤ អាចបើករុកព្រៃម៉ាអ៊េម។
Amarok បំពាក់កុងទ័រប្រភេទអេឡិចត្រូនិក ចង្កៀងមុខ Xenon បំពាក់ដោយគ្រាប់អំពូល LED ជុំវិញ(អំពូលបំភ្លឺពេលថ្ងៃ) ដៃចង្កូតស្រោបដោយស្បែកសុទ្ធភ្លឺរលោង ឃ្លុបដាក់ឥវ៉ាន់មានទទឹង ១,២២២ មីលីម៉ែត្រ ទំហំធំទូលាយ ២,៥២ ម៉ែត្រការេ ងាយស្រួលក្នុងការដាក់ទំនិញផ្សេងៗ បំពាក់ម៉ាស៊ីន V6 ប្រភេទ TDI (ម៉ាស៊ូត) ដែលមានកម្លាំងសេស ១៧៩ ប្រអប់លេខអូតូ ៨ វគ្គ។
មិនតែប៉ុណ្ណោះ Amarok ស៊េរីឆ្នាំ២០១៨នេះ ប្រើប្រាស់បច្ចេកវិទ្យាជំនួយការបើកបរជាច្រើនដូចជា ប្រព័ន្ធហ្វ្រាំង ABS ជំនួយការឡើងចំណោតខ្ពស់មានសុវត្ថិភាព ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ និងមានសមត្ថភាពដឹកសណ្ដោងបានដល់ ៣,៥ តោន ប្រព័ន្ធ 4MOTION® ដំណើរការកង់ទាំងបួនដោយស្វ័យប្រវត្តិឆ្លាតវៃ និងប្រព័ន្ធទប់លំនឹងជួយឲ្យតួរថយន្តមានលំនឹងល្អមិនគ្រលែងខ្លាំង ប្រព័ន្ធសុវត្ថិភាព ergoComfort ជួយអ្នកបើកបរសម្រួលការចុកខ្នងចង្កេះពេលបើកផ្លូវឆ្ងាយ។
ចំពោះតម្លៃដាក់លក់ផ្លូវការគឺ ៥៧៣០០ ដុល្លារ៕
អានអត្ថបទបន្ត៖