តាមទាន់បានដឹងថា Idol ទាំងនេះខ្លាចសត្វរហូតភ័យ រត់ផងយំផង
- 2018-07-17 02:25:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមទាន់បានដឹងថា Idol ទាំងនេះខ្លាចសត្វរហូតភ័យ រត់ផងយំផង
ចន្លោះមិនឃើញ
Sabay សូមបង្ហាញតារា៨ដួង ខាងក្រោម ធ្លាប់ត្រូវគេយកសត្វដែលខ្លួនខ្លាចបំផុតមកបន្លាច រហូតមិនអាចទប់អារម្មណ៍ ភ័យលស់ព្រលឹង រត់ផងយំផង ពេលជួបសត្វដែលខ្លាចបំផុតក្នុងជីវិត។
១. ពិធីការីនី ជីមមី ធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលមិនស្ទើរទេ ដោយសារនាងខ្លាច កមាន់ ជើងមាន់ ទៅវិញ។ ពេលឃើញរបស់ពីរនេះ ជីមមី ភ័យលស់ព្រលឹង ព្រោះខ្លាចខ្លាំងពេក។ ជីមមី ថា នាងខ្លាចតែកមាន់ ជើងមាន់នោះទេ តែបើសាច់មាន់ ស្រីស្អាតរូបនេះអត់ខ្លាចនោះឡើយ ថែមទាំងហូបបានឆ្ងាញ់ដូចសាច់ផ្សេងៗធម្មតា។
២. តារាសម្ដែង បឺរី ត្រូវបានកញ្ញា សាឡាត់ ស្រីឡាង និយាយថា លោកខ្លាចសត្វតុកតែបំផុត ។ ដោយសារតែដឹងចំណុចខ្សោយបែបនេះហើយ ទើបស្រីឡាង គ្រោងធ្វើបាប យកតុកកែមកបន្លាចឲ្យបុរសសាច់សរូបនេះ រត់បាតជើងសព្រាតម្ដង។
៣. តារាសម្ដែង លឹម ជាឡាយ ធ្លាប់រត់លែងងាកក្រោយ ដោយសារតែសត្វជីងចក់។ អតីត Freshie Boy លេខមួយរូបនេះធ្លាប់ត្រូវបានគេថតវីដេអូ យកសត្វជីងចក់បន្លាច ធ្វើឲ្យលោកភ័យស្លេកមុខ សុខចិត្តធ្វើអ្វីគ្រប់យ៉ាង សុំត្រឹមកុំឲ្យគេយកសត្វជីងចក់មកបន្លាចតទៅទៀត។
៤. ចំពោះតារាសម្ដែងរូបស្រស់ ស៊ិន យូប៊ីន វិញ ខ្លាចសត្វឆ្មាខ្លាំងបំផុត រហូតភ័យត្រជាក់ដៃជើង ឲ្យតែឮសំឡេងឆ្មា ក្បែរជើងរបស់ខ្លួន។ ខុសពីតារាផ្សេងៗចាត់ទុកសត្វឆ្មា ជាសត្វចិញ្ចឹមសំណព្វយកមកគេងឱប តែយូប៊ីនវិញ មានតែរត់ចេញឲ្យឆ្ងាយពេលជួបសត្វឆ្មាម្ដងៗ។
៥. ក្នុងឆាកជីវិតរបស់តារាទឹកភ្នែក នី មុន្នីនាថ សត្វដែលនាងខ្លាចរអាបំផុត គឺសត្វពស់។ សូម្បីពស់ជ័រ ក៏ នី មុន្នីនាថ ខ្លាចឡើងញ័រខ្លួនដែរ។ តារាសម្ដែងរូបនេះ ធ្លាប់និយាយថា ទោះគេឲ្យប្រាក់ប៉ុន្មាន ក៏នាងមិនថតជាមួយសត្វពស់ដាច់ខាត ព្រោះតែខ្លាចសត្វនេះខ្លាំងពេក។
៦. តារាចូលចិត្តបង្កសំណើចដល់ទស្សនិកជន រ៉ូលីន បែរជាស្រក់ទឹកភ្នែក ភ័យបះដៃបះជើងគួរឲ្យអាណិត ពេលគេយកសត្វជីងចក់មកបន្លាច។ ក្នុងកម្មវិធីទូរទស្សន៍មួយ ពិធីករបានយកសត្វ ជីងចក់ មកបន្លាចតារាអាចប្រើបានច្រើនសំឡេងរូបនេះ រហូត រ៉ូលីនភ័យពេក លោតបះជើងក្រញាង លេចចេញរបស់សំខាន់នៅកណ្តាលវាល។
៧. លោក ខាត់ វៃហាំង ភ័យស្ទើរតែលេចនោមទៅហើយ ពេលត្រូវគេយកសត្វ ពស់មកបន្លាច។ តារាសម្ដែងស្រស់សង្ហារូបនេះ ប្រាប់ថា ក្នុងចំណោមសត្វទាំងអស់ លោកខ្លាច ពស់ ជាងគេ។
៨. សត្វដែលធ្វើឲ្យកញ្ញា ផន ស្រីខួច ភ័យលស់ព្រលឹងជាងគេ រហូតស្រែកឡើងភ្លាត់សំឡេង គឺសត្វ តុកកែ។ តារាចម្រៀងរូបនេះ ប្រាប់ថា នាងមិនចូលចិត្តតុកកែនោះទេ។ ពេលឃើញតុកកែម្ដងៗ នាងដឹងតែរត់សិនហើយ លែងខ្លាចខ្មាសអ្នកណាទាំងអស់ ដោយសារខ្លាចតុកកែខ្លាំងពេក៕