ចូលប្រឡូកសិល្បៈភ្លាម ម៉ូនី វិជ្ជរា បានតំណែងតួឯកក្នុងរឿងភាគថ្មីរបស់អ្នកស្រី ពាន់ ភួងបុប្ផា ភ្លែត
- 2018-10-17 04:05:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលប្រឡូកសិល្បៈភ្លាម ម៉ូនី វិជ្ជរា បានតំណែងតួឯកក្នុងរឿងភាគថ្មីរបស់អ្នកស្រី ពាន់ ភួងបុប្ផា ភ្លែត
ចន្លោះមិនឃើញ
មិនធ្លាប់សម្ដែងរឿងទាល់តែសោះនាងតូច ម៉ូនី វិជ្ជរា ក្ដោបបានតំណែងតួឯកក្នុងខ្សែភាពយន្តភាគរឿង"តួគេខ្ញុំសម្ដែង" របស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលបានធ្វើពិធីក្រុងពាលីនៅស្ថានីយទូរទស្សន៍PNN ព្រឹកមិញនេះ។
ស្រីស្អាត ម៉ូនី វិជ្ជរា ថាកន្លងមកខ្លួនមិនដែលធ្លាប់សម្ដែងរឿង ឬបទចម្រៀងនៅក្នុងMV ឡើយ។ រឿង"តួគេខ្ញុំសម្ដែង" នេះគឺជាភាពយន្តភាគលើកដំបូងរបស់នាង ត្បិតមានអារម្មណ៍ភ័យខ្លាចខ្លះក្ដីតែខ្លួន នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅពេលសម្ដែងមិនឲ្យទស្សនិកជន និងអ្នកស្រី ពាន់ ភួង បុប្ផា ខកបំណងឡើយ។
ក្នុងខ្សែភាពយន្តភាគខាងលើនេះ ម៉ូនី វិជ្ជរា ដើរជាតួអង្គឯកព្រះនាង ជាមួយកំលោះសង្ហា អែត វីន ។មូលហេតុដែលអ្នកស្រី ពាន់ ភួងបុប្ផា សម្រេចចិត្តជ្រើសរើសនាង ធ្វើជាតួឯកទាំងគ្មានបទពិសោធន៍សម្ដែងនាពេលមកដោយសារតែស្រីស្អាតរូបនេះមានលក្ខណៈសម្បត្តិស្រស់ស្អាតសមរម្យត្រូវតាមលក្ខណៈតួស្រីក្នុងសាច់រឿង។
ជាមួយគ្នានេះដែរអ្នកស្រី ពាន់ ភួងបុប្ផា ឲ្យដឹងថា មូលហេតុផលជ្រើសរើសកញ្ញា ម៉ូនី វិជ្ជរា ជាតួថ្មីគ្មានបទពិសោធន៍សម្ដែងមកធ្វើតួឯកដោយសារតែអ្នកស្រីមើលឃើញថា នាងមានលក្ខណៈសម្បត្តិស័ក្ដិសមជាតួព្រះនាងក្នុងរឿង "តួគេខ្ញុំសម្ដែង"នេះ។
នាមជាអ្នកដឹកនាំសម្ដែងដ៏ល្បីឈ្មោះមួយរូបមានប្រសាសន៍ថា៖" សម្រាប់តួថ្មីអ៊ីចឹងអ្វីដែលលំបាកគឺអ្នកដឹកនាំសម្ដែងហ្នឹងហើយ តែខ្ញុំនឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពជួយគាត់សម្ដែងឲ្យបានល្អ។ តួនៅស្រុកខ្មែរច្រើនដែលសព្វថ្ងៃគាត់នៅលំដាប់A ភាគច្រើនគឺចេញមកពីខ្ញុំជាអ្នកបណ្ដុះស្ទើរតែទាំងអស់"។
"តួគេខ្ញុំសម្ដែង"ជាខ្សែភាពយន្តភាគបែបមនោសញ្ចេតនាលាយឡំជាមួយការស៊ើបអង្កេតនិយាយអំពីក្រុមគ្រួសាររាជវង្សមួយដែលមានវិវាទដល់ថ្នាក់ទៅជួលឃាតកឲ្យសម្លាប់ដើម្បីទ្រព្យសម្បត្តិ។ ភាពយន្តភាគថ្មីដែលផលិតកម្ម Power Film សហការជាមួយជាមួយទូរទស្សន៍PNN លើកដំបូងនេះមាន៤៤ ភាគ គ្រោងនឹងថតចាប់ពីថ្ងៃនេះទៅ ដោយចំណាយពេលវេលារយៈពេល៦ ខែ ក្នុងការចេញថត។
ត្រៀមដាក់បញ្ចាំងនៅទូរទស្សន៍PNN អំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ ចូលរួមសម្ដែងដោយ អែត វីនវ ម៉ូនី វិជ្ជរា សុធារ៉ា សឿន ផាន ផាភួង លៀង ឧត្ដម និន សុធារ៉ា និងតារាសម្ដែងស្រីប្រុសជាច្រើនរូបទៀត៕