ចំណុច​ខ្លឹម ៤ ​ធ្វើ​ឲ្យ​​មនុស្ស​​គ្រប់​វ័យ ទូទាំង​ពិភពលោក មិន​អាច​គេច​ភ្នែក​ចេញ​ពី Converse

  • 2018-10-26 09:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ម៉ូដ​ស្បែក​ជើង​ទូទាំង​ពិភពលោក​នេះ អ្នក​ណា​ដែល​ថា​មិន​ស្គាល់ Converse ដែល​ជា Brand ល្បី​រាប់​ទសវត្ស​នោះ។ Converse បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់ៗ​គ្នា ទាំង​ក្មេង​ចាស់​ប្រុស​ស្រី តាំង​ពី​ប៉ែក​អឺរ៉ុប រហូត​មក​ដល់​អាស៊ី និង​តំបន់​ផ្សេងៗ​ជា​ច្រើន​ទៀត​ជុំ​វិញ​ពិភពលោក។ ដូច្នេះតើ​​មាន​ហេតុ​ផល​អ្វី​ខ្លះ ដែល​ធ្វើ​​ឲ្យ​​មនុស្ស​​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ងប់ងុល​នឹង​ស្បែក​ជើង​យីហោ​នេះ​ខ្លាំង​ម្ល៉េះ?

១. មិន​ងាយ​ហួស​សម័យ

អ្នក​ណា​ក៏​យល់​ស្រប​ដែរ​ត្រង់​ចំណុច​នេះ ព្រោះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ទោះ​មាន​ Brand ថ្មីៗ​លេច​មុខ​មក​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​មិន​អាច​លប់​ប្រជាប្រិយ​ភាព​របស់ Converseបាន​ដែរ។ មូល​ហេតុ​នេះ​ទើប​គេ​ឲ្យ​ឈ្មោះ Converse ថា ជា​ស្បែកជើង​ពាក់​មួយ​ដឹង​មួយ មិន​ងាយ​សាំ ហើយ​សម​ជាមួយ​សម្លៀក​បំពាក់​ច្រើន​ប្រភេទ មិន​ថា​បែប ធម្មតា Swag, Sporty, Hipster នោះ​ទេ ហើយ​​បើ​ពាក់​ជា​មួយ​ឯកសណ្ឋាន​សាលា​​ទៀត គឺ​រឹត​តែ​អ៊េម​កប់។

២. ពេល​ចាស់ កាន់​តែ​ស្អាត ដូច​បាន​ប្ដូរ​ម៉ូដ​ថ្មី

មនុស្ស​ទូទៅ ពិសេស​យុវវ័យ​សម័យ​ថ្មី ប្រាកដ​ជា​មិន​ចូល​ចិត្ត​ប្រើ​របស់​ចាស់ៗ​ឡើយ តែ​ភាព​ខុស​ប្លែក​របស់ Converse គឺ​កាន់​តែ​ចាស់ រឹត​តែ​ស្អាត ហើយ​ពេល​មាន​ជាប់​ស្នាម​ប្រឡាក់ គឺ​ប្រៀប​ដូច​ជា​ទទួល​បាន​ម៉ូដ​ថ្មី​មួយ​ទៀត​អីចឹង។ Converse ដែល​មាន​ប្រឡាក់​ដី គឺ​ជា Fashion ពេញ​និយម​សម្រាប់​យុវវ័យ​ចូល​ចិត្ត​តែង​ខ្លួន​បែប Hip-hop, Swag ឬ Hipster ដែល​ចូលចិត្ត​ប្រឡូក​ខ្លួន​ជា​មួយ​ធម្មជាតិ និង​ដំណើរ​ផ្សង​ព្រេង។

៣. មាន​ផាសុកភាព​ខ្លាំង

មិន​មែន​ឲ្យ​តែ​ស្បែក​ជើង​ប៉ាតា សុទ្ធ​តែ​ស្រួល​ពាក់​ទាំង​អស់​ទាំង​ទេ។ មាន​ម៉ាក​ខ្លះ​ ពាក់​ទៅ​អាច​ធ្វើ​ជើង​របស់​អ្នក​ឈឺ ​ដូច​ស្បែង​ជើង​កែង​ចោត​អីចឹង។ តែ​សម្រាប់ Converse Original ទាំង ១០០ លើ ១០០ សុទ្ធ​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ថា​មាន​ផាសុកភាព ពាក់​ទៅ​ស្រួល​ខ្លួន​ និង​មាន​អារម្មណ៍​ល្អ​​ពេល​ដើរ ឬ​លេង​កីឡា​ផ្សេងៗ។

៤. តម្លៃ​សមរម្យ

មិន​ប្រាកដ​ថា​ទាល់​តែ​ចំណាយ​ច្រើន​ទើប​បាន​ Brand ឡូយ​មក​ប្រើ​នោះ​ទេ។ មនុស្ស​គ្រប់​គ្នា​អាច​ក្លាយ​ជា​ម្ចាស់​របស់ Converse ក្នុង​តម្លៃ​​ចាប់​ពី ៤០ដុល្លារ ប៉ុណ្ណោះ ដោយ​នេះ​គឺ​ជា​តម្លៃ​សមរម្យ​បំផុត​មួយ បើ​ធៀប​ទៅ​នឹង​យីហោ​ស្បែក​ជើង​ប៉ាតា​ដទៃ​ទៀត៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី