មិន​ធម្មតា! ម្ចាស់​ TikTok ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​​ថ្លៃ​​ជាង​គេ​ក្នុង​លោក

  • 2018-10-27 08:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បណ្ដាក់​ទុន​ថែម ៣ ពាន់​​លាន​ដុល្លារ​​ទៀត​ពី​ក្រុមហ៊ុន​ SoftBank បាន​ជួយ​ឲ្យ​​ក្រុមហ៊ុន​ចិន​ Bytedance ក្លាយ​ជា​​ក្រុមហ៊ុន​បង្កើត​ថ្មី ដែល​មាន​តម្លៃ​ខ្ពស់​ជាង​​គេ​ក្នុង​លោក។

Bytedance ជា​ម្ចាស់​​កម្មវិធី​ចម្រៀង​ TikTok ដោយ​បច្ចុប្បន្ន​នេះ​មាន​តម្លៃ ៧៥ ពាន់​លាន​​ដុល្លារ បាន​​ឡើង​ឈរ​លើ​ក្រុមហ៊ុន Uber ដែល​មាន​តម្លៃ ៧២ ពាន់​លាន​ដុល្លារ។ គួរ​ដឹង​ថា​ TikTok ជា​កម្មវិធី​ចម្រៀង​ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​ រហូត​ធ្វើ​ឲ្យ​ Facebook ចង់​បង្កើត​កម្មវិធី​ថ្មី​ចម្លង​តាម​ TikTok នេះ។

Bytedance ក៏​ជា​ម្ចាស់​កម្មវិធី​ Toutiao ដែល​ជា​កម្មវិធី​បង្ហាញ​ព័ត៌មាន​​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ចិន មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ​រាប់​រយ​លាន​នាក់។ ឆ្នាំ​មុន​ Bytedance អាច​រក​ចំណូល​សរុប​បាន​ដល់ ២,៥ ពាន់​លាន​ដុល្លារ​ឯណោះ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង