ហេតុផលដែលផ្លូវដែកគ្រោះថ្នាក់មួយនៅទីក្រុងហាណូយក្លាយជាកន្លែងថត Selfie ដ៏ពេញនិយម
- 2018-10-28 04:25:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលផ្លូវដែកគ្រោះថ្នាក់មួយនៅទីក្រុងហាណូយក្លាយជាកន្លែងថត Selfie ដ៏ពេញនិយម
ចន្លោះមិនឃើញ
នៅចំកណ្ដាលទីក្រុងហាណូយ ជាតំបន់ដ៏មមាញឹក មានផ្លូវរថភ្លើងចំណាស់មួយដែលបន្សល់តាំងពីជំនាន់បារាំង ហើយវាបានក្លាយទៅជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលចង់ថត selfie និង ជាកន្លែងដែលគេនិយមញ៉ាំកាហ្វេដ៏សម្បូរបែបគ្រប់ច្រកល្ហក និង ស្រាបៀត្រជាក់ៗ។
ថ្វីបើភាពរញ៉េរញ៉ៃនៅទីនោះបង្កើតបានទស្សនីយភាពដ៏ល្អឥតខ្ចោះសម្រាប់ការថតរូប តែវាគ្រោះថ្នាក់ ដោយសារតែរថភ្លើងចាស់នោះនៅបន្តធ្វើដំណើរតាមផ្លូវតូចចង្អៀត។ ប៉ុន្តែសម្រាប់មនុស្សជាច្រើនការរំភើបនឹងការរត់គេចរថភ្លើងវាគើមៗ បានក្លាយទៅជាផ្នែកមួយនៃចំណូលចិត្តរបស់ពួកគេ។
មានផ្ទះ និង ហាងកាហ្វេស្ថិតនៅត្រៀបត្រាប្រកៀកប្រកិតជិតនឹងទូរថភ្លើងពេលបរកាត់ម្តងៗ បង្កើតបានសម្រស់ដ៏ទាក់ទាញម្យ៉ាងសម្រាប់អ្នកចូលចិត្តប្រមាញ់រូបភាព។
ខណៈដែលរថភ្លើងរំកិលយឺតៗទៅតាមភាពចំណាស់របស់វា មនុស្សម្នាជាច្រើនបានទាញទូរស័ព្ទពួកគេផ្តិតទិដ្ឋភាពមិនសំចៃទៅតាមការចង់បានរបស់ខ្លួន។
សព្វថ្ងៃផ្លូវដែកនេះនៅតែជាមធ្យោបាយដឹកជញ្ជូនសម្រាប់ភ្ញៀវទេសចរ និង អ្នកដំណើរដែលចង់ស្វែងរកជម្រើសថោក។
ផ្លូវដែកនេះត្រូវបានកសាងឡើងដំបូងដោយអតីតអាណានិគមនិយមបារាំងដែលបានប្រើប្រាស់វាជាមធ្យោបាយដឹកជញ្ជូនទំនិញ និង ប្រជាជននៅទូទាំងប្រទេសវៀតណាម ភ្ជាប់ទៅកាន់តំបន់ឥណ្ឌូចិន រួមជាមួយឡាវ និង កម្ពុជា៕