ជើងនិងកណ្ដាប់ដៃធ្ងន់ៗធ្វើឲ្យ វង្ស ណយទប់អតីតជើងឯក Thai Fight បានត្រឹម៣ទឹក
- 2018-11-03 04:01:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងនិងកណ្ដាប់ដៃធ្ងន់ៗធ្វើឲ្យ វង្ស ណយទប់អតីតជើងឯក Thai Fight បានត្រឹម៣ទឹក
ចន្លោះមិនឃើញ
កូននាគខេត្តប៉ៃលិន វង្ស ណយបានបោះបង់ការប្រកួតត្រឹមទឹកទី៣ បន្ទាប់ពីអតីតជើងខ្លាំងនៅសង្វៀន Thai Fight ស៊ីងមុន្នីប្រើរន្ទះជើងនិងកណ្ដាប់ដៃធ្ងន់មកលើគេ។
ក្នុងការប្រកួតកាលពីល្ងាចម្សិលមិញ ស៊ីងមុន្នីដែលទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងបានប្រើបច្ចេកទេសចេញអាវុធមួយៗតែធ្ងន់ ខណៈវង្ស ណយព្យាយាមរកវិធីចេញកែងដែលជាអាវុធគ្រោះថ្នាក់របស់គេ។
ក្រោយស្ទាបស្ទង់អស់ក្នុងទឹក១ ស៊ីងមុន្នីហាក់ដឹងពីចំណុចខ្សោយរបស់ ណយ។ ឈានដល់ទឹកពីរ ស៊ីងមុន្នីចេញអាវុធកាន់តែធ្ងន់ធ្វើឲ្យអាជ្ញាកណ្ដាលរាប់ វង្ស ណយនៅចុងទឹក។ ឈានដល់ទឹក៣ ដឹកចំណុចខ្សោយរបស់កីឡាករកម្ពុជាត្រង់ពោះ ស៊ីងមុន្នីបានវាយផ្ដាច់រាប់វង្ស ណយដល់៣លើក ត្រូវអាជ្ញាកណ្ដាលបញ្ឈប់តែម្ដង៕