ឆាប់ឡើង សំបុត្រ​​ប្រភេទ​ទី​១​​អស់​ហើយសម្រាប់កម្ពុជាប៉ះម៉ាឡេស៊ីស្អែក

  • 2018-11-07 05:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រភេទ​សំបុត្រ​ទី​១​​ត្រូវ​បាន​លក់​​អស់​ហើយ​​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​​​​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ម៉ាឡេស៊ី​ ល្ងាច​​ថ្ងៃ​ទី​៨ ស្អែក​នេះ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦

សំបុត្រ​​ប្រភេទ​ទី​១​មាន​តម្លៃ​១២០០០​​រៀល​ និង​ប្រភេទ​ទី​២​តម្លៃ​​៦០០០​រៀល​តែ​។ សហព័ន្ធ​បាន​លក់​​លក់​សំបុត្រ​ប្រភេទ​ទី​១​​អស់​​ហើយ។ សម្រាប់​សំបុត្រ​ប្រភេទ​ទី​២ អ្នក​គាំទ្រ​​​អាច​រក​ទិញ​​បាន​នៅ​ PiPay បញ្ចុះ​តម្លៃ​រហូត​ដល់​៥០​%ឯ​ណោះ។

រូបភាព សហព័ន្ធ​បាល់ទាត់កម្ពុជា

តាម​ទម្លាប់​ អ្នក​គាំទ្រ​កម្ពុជា​សម្រុក​ទិញ​សំបុត្រ​នៅ​​ល្ងាច​ថ្ងៃ​ប្រកួត​​ដែល​​​ធ្វើ​ឲ្យ​លោក​អ្នក​ឈរ​តម្រៀប​ជួរ​ និង​រង​ចាំ​យូរ​ទើប​ទិញ​សំបុត្រ ហើយ​ស្ទះ​ចរាចរណ៍​ថែម​ទៀត។ ប៉ុន្តែ​​លើក​នេះ​ងាយ​ស្រួល​បំផុត​​សម្រាប់​បង​​ប្អូន​ ពី​ព្រោះ​​ទិញ​តាម​ App លើ​​គណនី​ PiPay បាន​សំបុត្រ E-Ticket ដោយ​​មិន​ចំណាយ​ពេល​​រង​ចាំ​យូរ​ និង​ឆាប់​រហ័ស​ ជា​ពិសេស​មាន​ច្រើន​កន្លែង​ថែម​ទៀត។ ឆាប់​រួស​រាន់​ឡើង​ ​ថ្ងៃ​ប្រកួត​ជិត​ដល់​ហើយ។

សំបុត្រ​អាច​រក​បាន​នៅ

  • Legend Cinema គ្រប់​សាខា លើកលែង​សាខា​ផ្សារ​ទំនើប City Mall
  • មុខ​អគារ Pi Pay ផ្ទាល់
  • មុខ​ពហុកីឡាដ្ឋាន​អូឡាំពិក
  • តាម​រម៉ក​ដែល​មាន​ផ្លាក Pi Pay​

ព័ត៌មាន​លំអិត សូម​ចូល​កាន់ ការ​បញ្ចុះ​តម្លៃ​សំបុត្រ៥០​%

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី