ឡូយអស់ទាស់! ទូរទស្សន៍ A9F ឆ្នាំ២០១៨ ផ្ដល់​រូបភាព​ច្បាស់ត្រជាក់ភ្នែក សំឡេង​ងំល្អដូចក្នុងរោងកុន

  • 2018-11-17 06:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SONY Bravia A9F ជាទូរទស្សន៍​បំពាក់អេក្រង់ OLED ឆ្នាំ​២០១៨ ដែល​មាន​លក្ខណៈ​ពិសេស ត្រង់​ថា​វា​មាន​បំពាក់នូវ Processor រូបភាប X1 Ultimate មាន​កម្លាំងខ្លាំងជាង X1 Extreme បំពាក់​លើ​ទូរស្សន៍ ​ZD9 អេក្រង់ LCD, A1E និង A8F អេក្រង់ OLED។ ​

X1 Ultimate នឹង​ធ្វើ​ឱ្យ​ Object Based HDR Remaster កាន់​តែ​ប្រសើរ​ឡើង។ Object Based HDR Remaster នឹងចាប់រូបភាពនីមួយៗដាច់ដោយឡែកពីគ្នា ហើយកែពន្លឺ ដែលអាចឱ្យ​អ្នកទស្សនា ឃើញតម្រិតរូបភាពច្បាស់ល្អកម្រិត 4K និងត្រជាក់ភ្នែក។

អ្វីកាន់តែពិសេស A9F ជំនាន់ក្រោយថ្មីនេះ ​មានបច្ចេកវិទ្យាសំឡេង Acoustic surface audio+ ពោលគឺសំឡេងរបស់វា ចេញ​ពី​​​អេក្រង់ ឮច្បាស់​ល្អ ប្រៀប​ដូចការ​ទស្សនាភាពយន្ត ក្នុង​រោង​កុន​​ដូច្នេះដែរ។ ទូរទស្សន៍ឆ្លាតវៃដដែល មានប្រព័ន្ធសំឡេង ៣.២ Channel បើធៀប​នឹង​ A1E និង A8F មានតែ ២.១ Channel ប៉ុណ្ណោះ។ នេះបានន័យថា​ A9F មានបច្ចេកវិទ្យា Actuator ចំនួន ៣ គឺ​នៅផ្នែកខាងឆ្វេង កណ្ដាល និង​ខាងស្ដាំ។​

ជាមួយការបន្ថែម Actuator និង Subwoofer ទៀតនោះ ទូរទស្សន៍ A9F ក៏ត្រូវ​បានគេ​តម្លើងវ៉ាត់សំឡេងរហូតដល់ 98W ខណៈ A1E និង AF8 មាន​ 50W​។​

គួរបញ្ជាក់​ថា ទូរស្សន៍ A9F ដែលត្រូវបានក្រុមហ៊ុន SONY សហការណ៍ជាង KFour បង្ហាញ​ជាផ្លូវការកាលពីម្សិលមិញ​នៅសណ្ឋគារ ឡា រ៉េស៊ីដង់នេះ មានអេក្រង់២ជម្រើស​ ៥៥ អ៊ីញ និង ៦៥ អ៊ីញ ខណៈតម្លៃនៃប្រភេទនីមួយៗ នៅមិនទាន់ត្រូវ​បាន​ទម្លាយឱ្យដឹង​ឡើ់យ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី