ឌូតឺតេគំរាមចាប់ជំរិត និងដាក់ទារុណកម្មសវនករជាតិ ព្រោះហេតុផល១
- 2019-01-10 02:18:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេគំរាមចាប់ជំរិត និងដាក់ទារុណកម្មសវនករជាតិ ព្រោះហេតុផល១
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានស្នើឲ្យចាប់ជំរិត និងធ្វើទារុណកម្មសវនករជាតិដែលពិនិត្យពិច័យដិតដល់ពេករឿងការចំណាយរបស់រដ្ឋាភិបាល។
ដោយធុញទ្រាន់នឹងគណៈកម្មការសវនកម្មដែលតែងតែពិនិត្យពិច័យលើការចំណាយរបស់រដ្ឋាភិបាល លោកឌូតឺតេបាននិយាយលេងសើចដូចនេះដើម្បីដោះស្រាយបញ្ហា។ ជាមួយគ្នាដែរ ប្រធានាធិបតីវ័យ ៧៣ឆ្នាំរូបនេះ ថែមទាំងបានប្រើពាក្យមិនសមរម្យទៅលើគណៈកម្មការសវនកម្មដែលតែងតែរកឃើញបញ្ហាជាមួយការប្រើប្រាស់ថវិកាជាតិ ហើយអះអាងថាការណ៍នេះធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរដ្ឋាភិបាល ក៏ដូចជាផ្ដល់ផលវិបាកដល់ការងាររបស់មន្ត្រីក្នុងតំបន់ទៀតផង។
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលលោកឌូតឺតេវាយប្រហារទៅលើគណៈ កម្មការសវនកម្ម ដោយកាលពីខែកញ្ញាឆ្នាំមុន លោកបាននិយាយបែបលេងសើចថាចង់រុញអ្នកតំណាងគណៈកម្មការសវនកម្មឲ្យធ្លាក់ពីលើជណ្ដើរ ដើម្បីបិទបាំងប្រតិបត្តិការរបស់រដ្ឋាភិបាលបន្ទាប់ពីព្យុះ Ompong៕
ចុចអាន ៖