សក្ដានុពល​​របស់​ថៃ​ក្នុង​ការ​ចេញ​ត្បូង​ ពេជ្រ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​

  • 2019-03-01 10:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធុរកិច្ច​នៃ​ ព្រះរាជាណាចក្រ​ថៃ​ទើប​តែ​បញ្ចប់​ការ​រៀបចំ​ពិព័រណ៍​ ត្បូង​ពេជ្រ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​កាល​ពី​សប្ដាហ៍​មុន​ គឺ​ពី​ថ្ងៃ​ទី​២០ ដល់​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​សាល​ពិព័រណ៍​ Impact Muang Thong Thani ស្ថិត​នៅ​ទីក្រុង​បាងកក​។​​

ពិព័រណ៍​នោះ​ មាន​ការ​ចូលរួម​ពី​អ្នក​ជំនួញ​ជាង​២​ម៉ឺន​នាក់​ និង​អាច​ទាក់ទាញ​អតិថិជន​ អ្នក​និយម​គ្រឿង​អលង្ការ​​ និង​ត្បូង​ពេជ្រ​ មក​ពី​១៣០​ប្រទេស​ផ្សេង​គ្នា​នៅ​ជុំវិញ​ពិភពលោក ថែម​ទាំង​យាង​សម្ពោធ​កម្មវិធី​ដោយ​​ម្ចាស់ក្សត្រី​​ Sirivannavari Nariratana។​

ការ​រៀប​ចំ​ពិព័រណ៍​ខាង​លើ​នេះ​ឡើង​ ដោយ​សារ​ថៃ​​ជា​ប្រទេស​មាន​សក្ដានុពល​លើ​វិន័យ​ត្បូង​ពេជ្រ​ ដោយ​ប្រទេស​នេះ​ជាប់​លេខ​១៣​ ជា​ប្រទេស​នាំ​ចេញ​ត្បូង ពេជ្រ​ និង​គ្រឿង​អលង្ការ​ច្រើន​បំផុត​លើ​ពិភពលោក​ ហើយ​វា​ក៏​បាន​ផ្ដល់​ការងារ​ឲ្យ​ប្រជាជន​ថៃ​ជាង​១​លាន​នាក់​ផង​ដែរ។ វិស័យ​ត្បូង ពេជ្រ​ឈរ​លេខ​៣​ ជា​វិស័យ​ដែល​​មាន​ការ​នាំ​ចេញ​ច្រើន​ បន្ទាប់​ពី​រថយន្ត, និង​គ្រឿង​អេឡិចត្រូនិក​ ដែល​ឈរ​លេខ​១​ និង​លេខ​២។​

ចំណុច​ខ្លាំង​លើ​វិស័យ​ត្បូង​ ពេជ្រ​របស់​ថៃ​មាន​ដូច​ជា៖

១. ពាណិជ្ជករ​របស់​ថៃ​យល់​ច្បាស់​ពី​ទីផ្សារ​ត្បូង​ ពេជ្រ​ អន្តរជាតិ​, យល់​ច្បាស់​ពី​ផលិតផល​របស់​ខ្លួន​ និង​អ្នក​ជំនួញ​ជា​ដៃ​គូ។​

២. ថៃ​គឺជា​ទីផ្សារ​ធំ​មួយ​ដែល​សំបូរ​ទៅ​ដោយ​ប្រភេទ​ត្បូង​ចម្រុះ​ពណ៌​ ជា​ទី​ពេញ​និយម​របស់​អតិថិជន។

៣. ជាង​ច្នៃ​ត្បូង​ ពេជ្រ​ និង​គ្រឿង​អលង្ការ​របស់​ថៃ​ពោរពេញ​ដោយ​សមត្ថភាព, បទពិសោធន៍​ និង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ដើម្បី​តម្រូវ​ចិត្ត​ទីផ្សារ​ និង​អតិថិជន។​

៤. ប្រភព​ផ្សព្វផ្សាយ​មាន​ភាព​ខ្លាំង​ ក្នុង​ការ​នាំ​​យក​វិស័យ​ត្បូង​ពេជ្រ​របស់​ថៃ​ផ្សាយ​ទៅ​កាន់​ពិភពលោក។

យ៉ាង​ណា​ទន្ទឹម​នឹង​ភាព​ខ្លាំង​នេះ​ ថៃ​ក៏​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ​ ដូចជា​ កង្វះ​វត្ថុ​ធាតុ​ដើម​សម្រាប់​ថ្ងៃ​អនាគត​បន្ទាប់​ពី​ត្រូវ​បាន​កាយ​យក​ជា​ប្រចាំ។ បញ្ហា​នយោបាយ​របស់​ថៃ​ដែល​ជា​បញ្ហា​មួយ​រាំងស្ទះ​ដល់​ការ​ចាប់​ដៃ​គូ​ពាណិជ្ជកម្ម​ និង​មួយ​ទៀត​គឺ​ ការ​ព្រងើយកន្តើយ​ក្នុង​ការ​វិនិយោគ​លើ​វិន័យ​នេះ​របស់​អ្នក​វិនិយោគ​...៕ ​

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម