​ជី សិលា៖ ​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ ឬ Startup ថ្មី ​គួរ​ប្រកាន់​ទម្លាប់​ល្អ​នេះ​ទុក

  • 2019-03-17 03:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"​​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ឬ Startup ​ដែល​មាន​មហិច្ឆតា​ចង់​សម្រេច​បំណង​ក្នុង​ការ​ធ្វើ​អាជីវកម្មជោគជ័យ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​​វិនិយោគិន​បរទេស ឬ​វិនិយោគ​គិន​ក្នុង​ស្រុក​ ​ដាក់​ទុន​រក​ស៊ី​ជាមួយ មិន​ថា​ក្នុង​វិស័យ​ណា​ក៏​ដោយ អ្នក​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​​គំនិត​សុទិដ្ឋិនិយម ​ហ៊ាន​ចំណាយ​កម្លាំង​បង្កើត​ឲ្យ​មាន​ផលិតផល​ផ្ទាល់​ខ្លួន ​និង​ធ្វើ​គម្រោង​អាជីវកម្ម​ឲ្យ​ច្បាស់​លាស់​ជា​មុន​សិន"។ នេះ​ជា​ប្រសាសន៍​លោក ជី សិលា ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ដែល​ជា​ក្រុមហ៊ុន​ឌីជីថល​ឈាន​មុខ​គេ​នៅ​កម្ពុជា។

ថ្លែង​​នៅ​ក្នុងកម្មវិធី Digital Cambodia ​ប្រធាន​បទ​ "How making your firm investment ready, raising capital, and build a sustainable company" លោក​​នាយក​ប្រតិបត្តិរូប​នេះ​ បាន​បន្ថែម​ទៀត​ថា ​គ្រប់​អ្នក​វិនិយោគ​ទាំង​អស់ មិនថា​តែ​ក្នុង​ស្រុក ​ឬ​ក្រៅ​ស្រុក​ទេ ​សុទ្ធ​តែ​ចង់​បាន​ដៃ​គូ​រកស៊ី​ដែល​រឹង​មាំ ​មាន​គម្រោង​អាជីវកម្ម​ច្បាស់​លាស់ ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

​លោក​ក៏​បាន​លើក​ឧទាហរណ៍​ងាយៗ​ពី ​ស្ថាបនិក​វ័យ​ក្មេង ក្រុមហ៊ុន​កក់​សំបុត្រ​ឡាន​អនឡាញ ជា ឡង់​ដា (Bookmebus) និង​ស្ថាបនិក​ Swallwold លោក ធុល រិទ្ធី (ស្ថាបនិក​កុំព្យូទ័រ​គម្ពីរ) លោក ឈួម ពិសិដ្ឋ (ស្ថាបនិក​ហ្គេម DirexPlay) និង​ស្ថាបនិក​ផ្សេង​ៗ​ទៀត​នៅ​ស្រុក​ខ្មែរ​យើង ​ដែល​ព្យាយាម​បង្កើត​ផលិត​ផលផ្ទាល់​ខ្លួន ហើយ​ថែម​ទាំង​មានគម្រោង​អាជីវកម្ម​ច្បាស់​លាស់ ធ្វើ​ឲ្យ​ទាក់​ចិត្ត​អ្នក​វិនិយោគ​យ៉ាង​ខ្លាំង។

ចង់​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​ពេញរបស់​លោក​ ជី សិលា សូម​ទស្សនា​វីដេអូខាងក្រោម៖

លោក ឈួម ពិសិដ្ឋ(ស្ថាបនិក​ហ្គេម DirexPlay)

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម