ឆ្នាំ​ថ្មី​ វឌ្ឍនាកា​ ជូន​ពរពលរដ្ឋខ្មែរ​ មុនពេលត្រូវលេងទល់នឹងក្លឹបចាស់យប់នេះ

  • 2019-04-14 04:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា សមាជិក​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​បាន​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​សូម​មាន​សុខភាព​ល្អ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​ដែល​នឹង​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ មុន​ពេល​​ក្លឹប​របស់​ខ្លួន​ត្រូវ​លេង​ទល់​នឹង​ក្រុម​ខ្លាំង​ Pahang ​យប់​នេះ​ដែល​ជា​ក្លឹប​ចាស់​របស់​ខ្លួន។

ចាន់ វឌ្ឍនាកា

ស្ថិត​នៅ​ប្រទេស​ម៉ាឡេស៊ី អតីត​កីឡាករ​បឹងកេត​ ចាន់ វឌ្ឍនាកា​បាន​សរសេរ​ថា **៖«​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ សូម​ជូន​ពរ​ បង​ប្អូន​ ពុក​ម៉ែ​ អ៊ុំ​ ពូ​មីង​ យាយ​តា​ ទាំង​អស់​គ្នា​ ឲ្យ​ជួប​តែ​ សុខ​ភាព​ល្អ​ រក​ស៊ី​មាន​បាន​ ប្រកប​កិច្ចការ​អ្វី​សម្រេច​គ្រប់​ភារ​កិច្ច​។ ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ទី​ឆ្ងាយ​សូម​ឲ្យ​មាន​សុវត្ថិភាព​ទាំង​អស់​គ្នា»** ។

ចាន់ វឌ្ឍនាកា ទំនង​ជា​មិន​បាន​មក​លេង​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​​ទេ​ ខណៈ​រូប​គេ​ជាប់​ភារកិច្ច​ជួយ​ក្លឹប​របស់​ខ្លួន​ PKNS FC ដែល​លេង​ទល់​នឹង​ក្លឹប​ចាស់​របស់​ខ្លួន​ PAHANG FA វេលា​ម៉ោង​ ៨:០០​យប់​នេះនៃលីគ​បាល់ទាត់​កំពូល​ម៉ាឡេស៊ី៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី